ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈចលនាមហាជនន នៃគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា​ បានរៀបចំពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្ត

73

ភ្នំពេញ៖ លោកហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានថ្លែងថា ថ្ងៃនេះ​​ (២១ធ្នូ) គណៈចលនាមហាជនន នៃគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា​ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួន ក្នុងគោលបំណងចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងសមិទ្ធិផល​ការងារ​របស់​គណៈចលនា​មហា​​ជន និងគណៈជំនាញ ដែលបាន​បំពេញកន្លងមក​ ហើយក៏​ដើម្បី​ផ្សព្វផ្សាយពី​ស្ថានភាព​នយោបាយ ជូន​​ដល់ថ្នាក់ដឹកនាំ​គណៈចលនា​មហាជន ​តាម​បណ្តា ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និង​ក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស។

 

លោកបានបន្តថា សន្និបាតនេះប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ​ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ​​ និងដែលមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំគណៈចលនាមហាជន សមាជិក សមាជិកា ជនបង្គោលគណៈចលនាមហាជនថ្នាក់កណ្តាល​ ជនបង្គោលតាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌ ទូទាំងប្រទេស​ រួមជាមួយនឹងភ្ញៀវកិត្តិយសសរុបប្រមាណ ២៧០០ នាក់។

លោកហ៊ុន ម៉ានី បានថ្លែងថា បន្ទាប់ពីបានចុះជួបដោយផ្ទាល់ជាមួយនឹងគណ:ចលនាមហាជន​ និងគណ:ចលនាទាំង៤​ នៃគណ:កម្មាធិការគណបក្ស​ តាមបណ្តារាជធានី​ ខេត្ត​ នាពេលកន្លងមក​ ថ្ងៃនេះ​ ខ្ញុំមានកិត្តិយសដោយបានរាយការណ៍នូវសមិទ្ធផល​ ក៏ដូចជាបញ្ហាប្រឈម​របស់គណ:ចលនាមហាជន​ និងគណ:ចលនាទាំង៤​ ជូនអង្គសន្និបាត​ ដេីម្បីបានជ្រាបបន្ថែមពីស្ថានភាពនៃគណ:ចលនាទាំងនោះនៅតាមបណ្តារាជធានី​ ខេត្តទាំងអស់របស់យេីង។ ខ្ញុំសង្ឃឹមថា​ ព័ត៌មានទាំងនេះ​ នឹងបានជាបច្ច័យកាន់តែប្រសេីរ​ ក្នុងការឆ្លេីយតបទៅនឹងបំណងប្រាថ្នាពិតរបស់ប្រជាពលរដ្ឋយេីង។

ក្នុងឱកាសនៃពិធីបេីកនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន បានថ្លែងអំពីតួនាទីរបស់គណៈចលនាមហាជន ក្នុងការវាយតម្លៃសតិអារម្មណ៏ មហាជន ក្តាប់យកនូវតម្រូវការ ក៏ដូចជាសំណូមពរចាំបាច់របស់ពួកគាត់ ដើម្បីផ្តល់មតិយោបល់ជូនគណបក្ស។ ក្នុងឱកាសនោះដែរ លោកជំទាំវក៏បានថ្លែងពីសមិទ្ធផលនានាដែលគណៈមហាជនសម្រេចបានក្នុងឆ្នាំកន្លងទៅ។

អង្គសន្និបាតបានចាប់ផ្តើមដំណើរការទៅក្រោមអធិបតីភាពសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ និងដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន តាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស រួមជាមួយនឹងភ្ញៀវកិត្តិយសសរុបប្រមាណ ២៧០០នាក់។

បន្ទាប់ពីពិធីបើកបានចាប់ផ្តើមដំណើរការរួចមក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន ក៏បានបន្តដឹកនាំអង្គពិធី ដើម្បីពិភាក្សាបន្ត៕

អត្ថបទដែលជាប់ទាក់ទង