ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាព លួចបន្លំយក គណនីហ្វេសប៊ុកអ្នកដទៃ(Chat ឆាតសុំខ្ចីប្រាក់)ត្រូវអស់លក្ខណ៍

58

ខេត្តបាត់ដំបង៖ការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថាមុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពលួចបន្លំយកគណនីហ្វេសប៊ុកអ្នកដទៃ(Chat ឆាតសុំខ្ចីប្រាក់)ត្រូវអស់លក្ខណ៍នៅបាត់ដំបង។នៅថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអ៊ុចសុខុនស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងលោកឧត្តមសេនីយ៍ត្រីជេតវណ្ណនីស្នងការរងផែនការងារព្រហ្មទ័ណ្ឌដឹកនាំកងកម្លាំងក្នុងផែនដែលមានការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាលមានលោកវរសេនីយ៍ទោឈឿងគឹមសុងជានាយការិយាល័យសហការណ៍ជាមួយកងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកែបនិងដោយបានការសម្របសម្រួលលើនីតិវិធីពីលោកនួនសានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ  បានធ្វើការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ដែលជាមុខសញ្ញាសកម្មក្នុងការរធ្វើសកម្មភាពលួចបន្លំយកគណនីហ្វេសប៊ុកអ្នកដ៏ទៃ(Chat ឆាតសុំខ្ចីប្រាក់)នាពេលកន្លងមករួមមាន:

ឈ្មោះសេងភារ៉ាហៅពេទ្យភេទប្រុសអាយុ២៩ឆ្នាំមានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបង

ឈ្មោះឈុនពិសិដ្ឋភេទប្រុសអាយុ២៨ឆ្នាំមានទីលំនៅភូមិចំការសំរោង០២សង្កាត់ចំការសំរោងក្រុងបាត់ដំបងខេត្តបាត់ដំបង

សូមជម្រាបជូនថាកន្លងទៅមានជន(មិនស្គាល់អត្តសញ្ញាណ)បានប្រើវិធីលួចបន្លំចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នកដទៃហើយប្រើប្រាស់វិធី(ឆាតChat )សុំខ្ចីប្រាក់ពីអ្នកផ្សេងនិងបានបង្គាប់ឲ្យអ្នកដែលត្រូវខ្ចីប្រាក់នោះ(ផ្ទេរផ្ញើ)ប្រាក់ទៅលេចទូរស័ព្ទរបស់ខ្លួនដែលទីបំផុតម្ចាស់គណនីហ្វេសប៊ុកពិតប្រាកដមិនបានដឹងរឿងអ្វីទាំងអស់។

ពេលនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានរៀបចំសំណុំរឿងនិងធ្វើការប្រគល់ជនសង័្សយទាំងពីរនាក់ព្រមទាំងវត្ថុតាងជូនទៅសមត្ថកិច្ចនគរបាលខេត្តកែបដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង