ឪអធិការក្រុងបាវិត ឯកូនអធិការរង ហើយបាញ់សង្សាររបួសធ្ងន់ ត្រូវចាប់ខ្លួន
ស្វាយរៀង ៖ លោក កែវ ចិត្រា អធិការរង នៃ អធិការដ្ឋាននគរបាលក្រុងបាវិត ពីក្មេងពាល ក្លាយជាអធិការរង ពិតជាអស្ចារ្យណាស់ !។ លោក កែវ ចិត្រា ត្រូវជាកូនលោក កែវ គង់ អធិការក្រុងបាវិត ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីអធិការរងវ័យក្មេងឡើងស័ក្តិតាមជើងខោរូបនេះ បាញ់ស្ត្រីម្ចាស់ហាង តន្ត្រីសំណាងអាណេ ឲ្យរបួសធ្ងន់នៅយប់ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៩ ។
ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ។ ចំណែកអធិការរង កែវ ចិត្រា នឹង្រូវបញ្ជូនទៅតុលាការនៅរសៀលថ្ងៃនេះ ។
លោក កែវ ចិត្រា ជាមន្ត្រីនគរបាលទើបតែចូលថ្មីទេ ប៉ុន្តែដោយសារតែ ឪពុកជាអធិការ និង មានលុយស្រាប់ផង ក៏រត់ការតម្លើងកូនឲ្យឡើងតួនាទីជាបន្តបន្ទាប់រហូតក្លាយជា អធិការរង ក្រោមឪពុកមួយថ្នាក់តែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋនៅក្រុងបាវិត បានឲ្យដឹងថា ពីមុន កែវ ចិត្រា ជាក្មេងពាលមួយរូប ប្រចាំក្រុងបាវិតតែប៉ុណ្ណោះ ។ ប៉ុន្តែមិនដឹងយ៉ាងម៉េច ស្រាប់តែក្លាយជាមន្ត្រីនគរបាលឡើងតួនាទីរហ័សរហួន ខ្ពង់ខ្ពស់បែបនេះ ។ ចំណែកយុវជនរៀនសូត្រចេះដឹងខ្ពង់ខ្ពស់ ដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌនគរបាល មិនដែលជាប់ទេ ជាប់តែក្មេងពាលទៅវិញ ។
មូលហេតុនៃការបាញ់ជនរងគ្រោះ ត្រូវបានគេដឹងថា ដោយសារតែ លោក កែវ ចិត្រា ខឹងសម្បារនឹងម្ចាស់ហាងដែលខ្លួន កុម្ម៉ង់ម្ហូបរួចហើយតែមិនឃើញយកមកឲ្យ ។ មានន័យថា ធ្វើម្ហូបយូរពេក ។
ចំណែក គណនីហ្វេសប៊ុក Sreng Hour បានសរសេរថា ព្រះ!ឪអធិការក្រុង កូនអធិការរងទៀត ឡើងតាមជណ្តើរយន្តម៉ង លោកអធិការរង តែប៉ុណ្ណេះបែបអស់សក្តិទាំងឪទាំងកូនហើយ ខ្លាចតែគេមិនហ៊ានធ្វើ ចាំតាមដានបន្ត៕