ថៅកែស្រីឈ្មោះ សឿន ដាណេ ស្លាប់ហើយ , កូនបញ្ចេញកំហឹងជួសម្តាយ បាញ់សម្លាប់ស្រីកំណាន់របស់ឪពុក
ស្វាយរៀង៖ លោកផែង វណ្ណៈ បានសរសេរសារបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២១ធ្នូនេះថា ជនរងគ្រោះដែលល លោក កែវ ចិត្រា អធិការរង បាញ់ប្រហារយប់ម៉ិញ បានស្លាប់បាត់បង់ជីវិត នៅក្នុងមន្ទីរពេទ្យប្រទេសវៀតណាម ព្រោះរបួសធ្ងន់ធ្ងរពេក ។ ចំណែកអធិការរងជាឃាតករ នឹងត្រូវរៀបចំសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមច្បាប់ ។
បេីតាមប្រភពពី ប្រជាពលរដ្ឋ ដែលដឹងរឿងនេះបានបង្ហេីប អោយដឹងថា ការបាញ់ថៅកែស្រីនេះ មិនមែនមក ពីមូលហេតុម្ហូបយឺតទេ គឺថៅកែស្រីឈ្មោះ សឿន ដាណេ ជាស្រីកំណាន់របស់ លោកអធិការ កែវ គង់ ឪពុកជនដៃដល់ ។ ទំនាក់ទំនងស្នេហារវាងលោកអធិការ កែវ គង់ និង ជនរងគ្រោះ សឿន ដាណេ បានបណ្ដាលអោយម្ដាយ ឃាតករវេទនាផ្លូវចិត្ត រងទឹកភ្នែករាល់ថ្ងៃ ទេីប កែវ ចិត្រា ជាកូនខឹង ក៏ទៅបាញ់ស្រីកំណាន់ឪពុកចោលតែម្ដងទៅ ។ នេះគ្រាន់តែជា ប្រភពដែលពលរដ្ឋនៅក្រុងបាវិត ដឹងរឿងបង្ហេីប អោយដឹងតែប៉ុណ្ណោះ ។ ចំពោះការពិតយ៉ាងណានោះ មានតែសមត្ថកិច្ចជំនាញទេ ទេីបអាចស្រាវជ្រាវដឹងការពិត ៕