ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលបឋម នៃការប្រកួត ជើងឯកថ្នាក់ជាតិ “ពានរង្វាន់តេជោសែន” ឆ្នាំនេះនៅខេត្តកំពង់ចាមថ្ងៃ

145

 

 

ភ្នំពេញ៖ជាបណ្ដោះអាសន្នក្រុមកីឡាករកីឡាការិនីហែលទឹករបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដណ្តើមមេដាយច្រើនជាងគេ នៃព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ”ពានរង្វាន់តេជោសែន” លើកទី៥ ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅមណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម រៀបចំដោយសហព័ន្ធខ្មែរកីឡាហែលទឹក ក្រោមថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្លិបហែលទឹកក្រសួងសាធារណការនិងដឹកជញ្ជូនដណ្តើមមេដាយចំនួន១០គ្រឿងក្នុងនោះមេដាយមាស៦គ្រឿងមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង ខណៈក្លិបហែលទឹកក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុដណ្តើមមេដាយចំនួន៧គ្រឿង គឺមេដាយមាស១គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង និងក្លិបហែលទឹកក្រសួងមហាផ្ទៃដណ្តើមមេដាយចំនួន៤គ្រឿង រួមមានមេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។

ចំណែកក្លិបហែលទឹកប៉ារ៉ាអូឡាំពិក(ជនពិការ)ដណ្តើមមេដាយចំនួន៣គ្រឿង គឺមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងក្លិបហែលទឹកនាគរាជខេត្តកំពង់ចាម ដណ្តើមមេដាយចំនួន៣គ្រឿង គឺមេដាយប្រាក់២គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។

លោកហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ពីខេត្តកំបង់ចាមមកថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិ ”ពានរង្វាន់តេជោសែន”  លើកទី៥ ឆ្នាំ២០១៩នេះ នេះ មានពីរប្រភេទវិញ្ញាសាកីឡា គឺប្រភេទវិញ្ញាសាកីឡាហែលទឹកកម្រិតអាយុ (ហែលទឹកធម្មតា) អ្នកដែលអាចចូលរួមបាន ១ផ្នែកបុរស កីឡាករត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ។ ២ផ្នែកនារី កីឡាការិនីត្រូវមានអាយុចាប់ពី១០ឆ្នាំឡើងទៅ និង៣ផ្នែកជនពិការ កីឡាករត្រូវគិតចាប់ពីS3 – s10 ។

 

អត្ថបទដែលជាប់ទាក់ទង