ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍៧៥ឆ្នាំថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម

265

(ហាណូយវៀតណាម)៖បន្ទាប់ពីបានចូលរួមក្នុងជំនួបត្រីភាគី  រដ្ឋមន្ត្រីការពារជាតិកម្ពុជាវៀតណាមឡាវរួចមកនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០១៩សម្ដេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាចូលរួមក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍៧៥ឆ្នាំថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាមនៅក្នុងទីក្រុងហាណូយ។

អញ្ជើញអមដំណើរសម្ដេចពិជ័យសេនាទៀបាញ់នាឱកាសនោះដែរមានឯកឧត្តមនាយឧត្តមសេនីយ៍ឥតសារ៉ាត់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាឯកឧត្តមនាយឧត្តមសេនីយ៍ប៊ុនលើតឯកឧត្តមនាយឧត្តមសេនីយ៍ណឹមសុវត្ថិឯកឧត្តមនាយឧត្តមនាវីទៀវិញឯកឧត្តមនាយឧត្តមសេនីយ៍សឹងសំណាងឯកឧត្តមនាយឧត្តមសេនីយ៍មាសសាវ៉នឯកឧត្តមនាយឧត្តមសេនីយ៍ចៅភិរុណឯកឧត្តមឧត្តមសេនីយ៍ឯកប្រាក់សុវណ្ណាឯកឧត្តមឧត្តមសេនីយ៍ឯកលីកុសលនិងឯកឧត្តមឧត្តមសេនីយ៍ឯកជាវណ្ណា។ថ្លែងក្នុងពិធីលឹកខួបអនុស្សាវរីយ៍៧៥ឆ្នាំថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាមនាឱកាសនោះឯកឧត្តមង្វៀនស៊ុនហ្វុកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានថ្លែងថាឆ្លងកាត់អស់រយៈពេល៧៥កងទ័ពប្រជាជនវៀតណាមជានិច្ចកាលមានភាពក្លាហានជាមួយកងទ័ពបដិវត្តន៍ដែលកើតចេញពីប្រជាជនដើម្បីប្រជាជនត្រូវតែប្រយុទ្ធដែលនេះជាកម្លាំងនយោបាយមួយយ៉ាងពិសេសកម្លាំងប្ដេជ្ញាប្រយុទ្ធស្មោះត្រង់ជឿទុកចិត្តរបស់បក្សរដ្ឋាភិបាលនិងប្រជាជនវៀតណាម។ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានបញ្ជាក់ទៀតថាប្រទេសវៀតណាមគឺជាប្រទេសមួយដែលបានឆ្លងកាត់ការធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនៃការឈ្លានពានជាមួយនឹងការបាត់បង់ជាច្រើននៃការពលីជីវិត។ដូច្នេះច្រើនជាងនរណាទាំងអស់ប្រជាជនវៀតណាមជានិច្ចកាលមានសេចក្តីប្រាថ្នានិងយល់ច្បាស់អំពីតម្លៃនៃសន្តិភាពឯករាជ្យសេរីភាព។ភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ក្នុងសន្តិភាពរបស់វិស័យការពារជាតិវៀតណាមគឺការការពាររហ័សនិងទប់ស្កាត់ហានិភ័យសង្គ្រាម។ឯកឧត្តមង្វៀនស៊ុនហ្វុកបានបន្ថែមទៀតថាការកសាងឡើងវិស័យការពារជាតិជូនប្រជាជនរឹងនាំជាមួយនឹងស្នូលកម្លាំងរួបរួមរបស់កងទ័ពប្រជាជនវៀតណាមគឺជាគោលនយោបាយរបស់ប្រទេសវៀតណាមដើម្បីអនុវត្តជ័យជម្នះភារកិច្ចដ៏មានសារសំខាន់នេះថែរក្សាបរិស្ថានសន្តិភាពស្ថិរភាពដើម្បីប្រទេសជាតិរីកចម្រើន។ឯកឧត្តមង្វៀនស៊ុនហ្វុកបានសង្កត់ធ្ងន់ថាប្រជាជនវៀតណាមជាមួយនឹងប្រពៃណីដ៏អង់អាចក្លាហានឆន្ទៈអត់ធន់ដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្ត្រកសាងប្រទេសនិងការពារប្រទេសនឹងបន្តឲ្យមានភាពរីកចម្រើនក្នុងយុគសម័យទំនើប៕

អត្ថបទដែលជាប់ទាក់ទង