ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមអង្គការសង្គមស៊ីវិលចំនួនជាង ៣០ ស្ថាប័ន ទទូចទៅរាជរដ្ឋាភិបាល ឱ្យដាក់ចេញនូវចំណាត់ការ ជាវិជ្ជមានឱ្យបានជាក់លាក់ ដើម្បីធានាលំហ នៃសេរីភាពសារព័ត៌មាន លំហសេរីភាពបញ្ចេញមតិ

401

 

 

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រួមជាមួយនឹង CamboJA និងអង្គការសង្គមស៊ីវិលចំនួន ៣៥ ផ្សេងទៀត ទទូចទៅរាជរដ្ឋាភិបាលឱ្យដាក់ចេញនូវចំណាត់ការជាវិជ្ជមានឱ្យបានជាក់លាក់ ដើម្បីធានាលំហនៃសេរីភាពសារព័ត៌មាន លំហសេរីភាពបញ្ចេញមតិ និង ការអនុវត្តការងារដោយសេរីរបស់អ្នកសារព័ត៌មាន។ ដោយកត់សំគាល់នូវរបត់នៃការដាក់ទោសលើអ្នកសារពត៌មានដើម្បីបំបិទសំឡេងឯករាជ្យ និងសំឡេងរិះគន់ ដែលក្នុងនោះរួមមានទាំងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ដែលនឹងចូលខ្លួនទៅកាន់តុលាការម្ដងទៀតនៅថ្ងៃស្អែក យើងខ្ញុំស្នើឱ្យបញ្ចប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងទម្លាក់ចោលបទចោទប្រឆាំងលើអ្នកសារព័ត៌មាន។

លោក អ៊ួន ឈិន និងលោក យាង សុធារិន អតីត អ្នកយកព័ត៌ វិទ្យុអាស៊ីសេរី បានជាប់ឃុំអស់រយៈពេល៩ខែ ពួកលោកត្រូវបានដោះលែង អោយនៅក្រៅឃុំបណ្តោះអាសន្ន ហើយតុលាការ នឹងបើកជំនុំជំម្រះរឿងក្តីរបស់ពួកគាត់ទាំងពីរ នៅថ្ងៃ ទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ។ យើងខ្ញុំសូមអំពាវនាវដល់តុលាការ សូមពិចារណា ទម្លាក់រាល់បទចោទប្រកាន់ ដល់រូបលោកទាំងពីរ និងស្នើដល់រដ្ឋាភិបាល ក្នុងការធានាការពារ ដល់សេរីភាពអ្នកសារព័ត៌មាន ក្នុងការបំពេញ តួនាទីរបស់ខ្លួនដោយគ្មានភ័យខ្លាច៕

អត្ថបទដែលជាប់ទាក់ទង