ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ចុះអនុសារណៈ (MoU) លើវិស័យអប់រំឥស្លាម ជាមួយសា កល វិទ្យាល័យឥស្លាម NEGERI IMAM BON JOL PADANG ប្រទេសឥណ្ឌូនេស៊ី

59

 

ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើអនុសារណៈយោគ យល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំឥស្លាម រវាង គណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា ជាមួយសាកលវិទ្យាល័យឥស្លាម NEGERI IMAM BONJOL PADANG នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅ សាលារៀនអាន់នៀកម៉ះ អាល់ឥស្លាមីយ៉ះភ្នំពេញកម្រឹត២។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះធ្វើឡើងក្រោមវត្តមានរបស់លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងលោកបណ្ឌិត EKA PUTRA WIRMAN សាកល វិទ្យាធិការនៃសាកលវិទ្យាល័យឥស្លាម NEGERI IMAM BONJOL PADANG (UIN)។ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនេះរួច សាកលវិទ្យា ល័យ UIN នៃសាធារណរដ្ឋឥណ្ឌូនេស៉ីនេះ និងចាប់ផ្តើមផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សខ្មែរឥស្លាមជារៀងរាល់ឆ្នាំ ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅក្នុងសាកលវិទ្យារបស់ខ្លួន តាមរយៈគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
សូមបញ្ជាក់ថា សាកលវិទ្យាល័យឥស្លាម NEGERI IMAM BONJOL PADANG (UIN) ត្រូវបានបង្កើតឡើងតាំងពី ខែវិច្ឆិកា ឆ្នាំ១៩៦៦ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង PADAND នៃសាធារណរដ្ឋឥណ្ឌូនេស៉ី៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង