ស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែធ្នូ
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស(ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៩)។តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ជារួមនិងដោយឡែកសម្រាប់កម្ពុជាបង្ហាញឲ្យឃើញថា៖កម្ពុជាយើងបាននិងបន្តទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធខ្ពស់ខ្សោយ។នៅក្នុងមហាសមុទ្រភាគខាងកើតហ្វីលីពីនព្យុះទី២៩ឈ្មោះហ្វាន់ហ្វន(PHANFONE) បាននិងកំពុងធ្វើដំណើរឆ្លងកាត់ហ្វីលីពីនរួចបន្តដំណើរចូលសមុទ្រចិនខាងត្បូងតែមិនមានឥទ្ធិពលអ្វីដល់កម្ពុជាយើងឡើយ។
ស្ថានភាពបែបនេះធ្វើឲ្យ៖១– ចាប់ពីថ្ងៃទី២៦–២៩ខែធ្នូបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែកនិងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍៖ខេត្តព្រះវិហារស្ទឹងត្រែងរតនគិរីមណ្ឌលគិរីនិង
* ខេត្តប៉ៃលិននឹងមានធាតុអាកាសត្រជាក់នាពេលព្រឹកដោយ៖
+ សីតុណ្ហភាពអប្បបរមាមានពី17-19 °C ។
+ សីតុណ្ហភាពអតិបរមាមានពី27-30 °C ។
២– បណ្តាខេត្តដទៃទៀត
+ សីតុណ្ហភាពអប្បបរមាមានពី20-24 °C
+ សីតុណ្ហភាពអតិបរមាមានពី30-33 °C ៕