ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យម្នាកជួញដូរគ្រឿងញៀនទៅតុលាការខេត្តតាកែវ

81

តាកែវ៖ ជនសង្ស័យ និងវត្ថុតាងបទល្មើសគ្រឿងញៀនជាង៥០ក្រាម ត្រូវបានការិយាល័យជំនាញប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា នៅវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានចុះឮបង្ក្រាបមុខសញ្ញាជួញដូរ និងដឹកជញ្ជូនញៀនសារធាតុញៀន ដោយខុសច្បាប់ នៅចំនុចផ្សារតាកោ សង្កាត់រកាក្នុង ក្រុង/ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កែ ចាន់លុច ភេទប្រុស អាយុ ២១ឆ្នាំ បច្ចុប្បន្នរស់់នៅម្តុំវត្តសន្សំកុសល ក្រុងភ្នំពេញ រួមទាំងដកហូតបានវត្ថុតាង ម្សៅក្រាមសថ្លាចំនួន ២កញ្ចប់ ទម្ងន់ ៥២,៤៧ក្រាម ទូរស័ព្ទចំនួន ១គ្រឿង និងសម្ភារៈសម្រាប់សេពថ្នាំញៀនមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង