បើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មី ដែលមាន ទំហំទឹកប្រាក់ជាង៣៣០០០ដុល្លារ
ខេត្តព្រះវិហារ៖ អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មី បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០១៩នេះ ក្រោមវត្តមាន លោក ទេសរដ្ឋមន្រ្តី មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវវិហារនិងជាអភិបាលខេត្តព្រះវិហារ និង លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរយនាក់ផលងដែរ។
អាគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មីដែលបានបើកសម្ពោធដាក់អោយប្រើប្រាស់នេះមានផ្ទៃដីទំហំ ១៤,៣ម៉ែត្រគុណនឹង៧៦ម៉ែត្រ និងមានតួអាគារទំហំ៥;៥ម៉ែត្រគុណនិង៩ម៉ែត្រ ។ ទីស្នាក់ការនេះបានចំណាយថវិកាអស់ទាំងធ្វើក្លោងទ្វា របងផងសរុបចំនួនជាង៣៣០០០ដុល្លារ ដោយចាប់ផ្តើមស្ថាបនាកាលពីថ្ហៃទី២៥មិថុនា ២០១៩និងបានបញ្ចប់នៅថ្ងៃទី២៥ កញ្ញា២០១៩ ។
លោក ទេសរដ្ឋមន្រ្តី មាស សុភា បានមានប្រសាសន៍លើកឡើងថា ការកសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មីនេះគឺយើងមិនអាចយកថវិកាជាតិមកធ្វើការស្ថាបនានោះទេ ។ ថវិកាដែលកសាងនេះគឺបានមកពីក្រុមការងារ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាចូលរួមជួយជ្រោមជ្រែង ទើប
សមិទ្ធផលនេះបានលេចជារូបរាងឡើង។
ក្នុងឱកាសនោះលោក ទេសរដ្ឋមន្រ្តី ក៏បាជម្រុញអោយក្រុមការងារបក្សចុះពង្រឹងអោយដឹងមូលដ្ឋាន ធ្វើគោលនយោបាយសតិអារម្មណ៍ បង្កើតជាអង្គការចាត់តាំងនិងការធានាហិរញវត្ថុជួយបក្ស ដើម្បីអនុវត្តការងារអោយបានល្អជាមួយប្រជាពលរដ្ឋ ។
លោក ប្រាក់ សុវណ្ណ ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងដែរថា រាល់ការអភិវឌ្ឍ រាល់ការស្ថាបនាសមិទ្ធផលនានាគឺផ្តើមចេញសន្តិភាព ស្ថេរភាពនយោបាយរបស់សម្តេចតេជោហ៊ុន សែន ដូច្នេះយើងត្រូវរួមគ្នារក្សាអោយបាននូវសុខ សន្តិភាពនេះ៕