មានការចោទថា លោកកេីត សារ៉េត អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី ឃុបឃិតគ្នាធ្វើប្លង់យកដីជនពិការ មាស សុផាត ទំហំជាង ១ ហិកតា
ភ្នំពេញ៖ លោកផែង វណ្ណៈ បានសរសេរលើហ្វេសប៊ុកថា “ករណី ឯកឧត្តម កេីត សារ៉េត អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ឃុបឃិតគ្នាធ្វើប្លង់យកដីជនពិការ មាស សុផាត ទំហំជាង ១ ហិកតា ស្ថិតនៅតាមផ្លូវជាតិលេខ ៥ ភូមិ ដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានអូសបន្លាយពេលរាប់ឆ្នាំ គ្មានស្ថាប័នពាក់ព័ន្ធណារកយុត្តិធម៌ជូនគាត់សោះ “។
លោកបន្តថា ឬ មួយ ករណីនេះត្រូវរង់ចាំ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ ទេីបនាំគ្នារត់ខ្វែងដៃខ្វែងជើងរកដំណោះស្រាយជូនជនពិការ ? បេីគ្រប់រឿងរង់ចាំតែសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ តេីតួនាទីភារកិច្ចរបស់មន្ត្រីរាជការ រួមទាំងច្បាប់នានាផងយកទៅទុកនៅឯណា ? សូមស្ថាប័នពាក់ព័ន្ធមេត្តាជួយរកយុត្តិធម៌អោយជនរងគ្រោះជាជនពិការផង ។
ការរៀបរាប់របស់ លោក កេីត សារ៉េត ក្នុងពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ ផ្ទុយនឹងការបញ្ជាក់របស់មេភូមិ ដួង ។
ក្នុងរបាយការណ៍រៀបរាប់របស់ លោក កេីត សារ៉េត អះអាងថា លោក បានកាន់កាប់ដី ទំហំ ២ហិកតាកន្លះ តាំងពីឆ្នាំ ១៩៩២ ដោយមានការអនុញ្ញាត ពី មេភូមិ មេឃុំ ទៀតផង ។
តែលោក ដួង សំអាន មេភូមិដួង ដែលកាន់ដំណែងមេភូមិពីឆ្នាំ ១៩៩២ ដល់ ឆ្នាំ ១៩៩៦ បានបញ្ជាក់ច្បាស់ថា មានតែជនពិការ មាស សុផាត ទេ ដែលគាត់ ស៉ីញ៉េ ទទួលស្គាល់អោយខ្ចីដីបឹងជាង ១ ហិកតា ។
ចំណែក លោក តែ ភាព ជាជំទប់ទី ២ ឃុំព្រែកព្នៅ ទទួលបន្ទុក កសិកម្ម ជាអ្នកចេញច្បាប់អោយលោក មាស សុផាត ហេីយអះអាងថា មិមិនដែលស្គាល់លោកកេីត សារ៉េត ទេ ។
លោក ចៅ ប៊ុនថុង មេភូមិដួង ឆ្នាំ ២០០៣ ក៏បានទទួលស្គាល់ការកាន់កាប់ដីរបស់លោក មាស សុផាត ដែរ ។
ចំណែក លោក កេីត សារ៉េត ដែលអះអាងថា បានកាន់កាប់ដី ២ ហិកតាកន្លះ មានការអនុញ្ញាតពី មេភូមិ មេឃុំ នោះ តេី លិខិតអនុញ្ញាតនោះនៅ ឯណា ? លោក បង្ហាញលិខិតកាន់កាប់ដីបឹងឆ្នាំ ១៩៩២ នោះមកដេីម្បីអោយមហាជនបានយល់កាន់តែច្បាស់ ។
លោកកេីត សារ៉េត អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ចោទលោកផែង វណ្ណៈ ថា ញុះញង់ និង បំពុលនយោបាយ ក្នុងបំណងទាញយកប្រជាប្រិយភាពប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។
ការចោទប្រកាន់នេះ មានមានន័យថាលោក កេីត សារ៉េត មេីលងាយ ប្រជាជនកម្ពុជាថា សុទ្ធតែល្ងង់ខ្លៅចេះតែជឿតាមការញុះញង់ និង បំពុល នយោបាយ របស់ ផែង វណ្ណៈ ?
បេីម្នាក់ៗបានប្រជាប្រិយភាព ដោយសារតែការដេីរញុះញង់ និង បំពុលនយោបាយ នោះ មិនចាំបាច់នាំគ្នាធ្វេីអំពេីល្អទេ គួរតែនាំគ្នាដេីរញុះញង់ និងបំពុលនយោបាយ ដូច ឯកឧត្តម កេីត សារ៉េត ចោទនោះទៅបានប្រជាប្រិយភាពហេីយ ។
ម្យ៉ាងទៀតអ្នកនយោបាយដែលមានប្រជាប្រិយភាពខ្លាំង មានប្រជាជនគាំទ្រច្រើន តេីបានមកពីការញុះញង់ និង បំពុលនយោបាយ ដូច លោក កេីត សារ៉េត ចោទដែរឬទេ ?
លោកកេីត សារ៉េត អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បំភ្លឺហេីយចោទ ផែង វណ្ណៈ ថា ជាជន បំពុលសង្គម បំពុលនយោបាយ ។
លោកផែង វណ្ណៈ អះអាងថា “និយាយការពារពលរដ្ឋរងគ្រោះ ក្លាយជាជនញុះញង់ បំពុលនយោបាយ ! អ្នកដេីរយកដីគេក្លាយជា ឯកឧត្តម ! “៕