ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ពានអាកាសថ្មើរជើង(តេជោសន្តិភាពកំពង់ស្ពឺ)ដំបូងគេបង្អស់ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ

160

កំពង់ស្ពឺ៖នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ស្ពឺបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាសថ្មើរជើងដែលឈ្មោះថា “តេជោសន្តិភាព” ដំបូងគេបង្អស់បន្ទាប់ពីរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ។

ស្ពានអាកាសថ្មើរជើងនេះសាងសង់រយះពេល ៦ខែ ដែលមានកម្ពស់ ៥.៧ ម៉ែត្រ បណ្តោយ ៣៩.៣៩ ម៉ែត្រ ទទឹង ៣.៨០ ម៉ែត្រ សរុបអស់ថវិកាប្រមាណ ៣៤ម៉ឺនដុល្លារ។

ស្ពានអាកាសថ្មើរជើងនេះនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សោភ័ណភាពមុខមាត់ខេត្តកំពង់ស្ពឺផងដែរ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង