ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន រំជួ​លចិ​ត្តក្រៃលែង ពេលដែលបានឃើញ​ជ​នរ​ង​គ្រោះ២នា​ក់ប្តី​ប្រ​ពន្ធនៅមា​នមា​នអាយុ​ជីវិត​នៅ​ឡើយ

80

 

កែប៖ នៅរសៀលថ្ងៃទី ៤ មករា ឆ្នាំ ២០២០ ក្រោមការដឹកនាំនិងចង្អុលបង្ហាញរ​បស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឌមន្រ្តី គឺយើងបានសង្រ្គោះ​ជ​នរ​ងគ្រោះ២នាក់ប្ដីប្រពន្ធដែលត្រូវបា​​នអគា​របាក់​រលំស​ង្កត់​អស់​ពេ​ល១ថ្ងៃ ។ បានក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ប្រើ​គ្រឿ​ងច​ក្រកាត់បេ​តុ​ងធំៗ កាត់ដែក ជាផ្ទាំងៗយកចេញពីលើ​ដំ​បូលអគារអស់មួយព្រឹក​ធំ​ ទើបសម្រេចជួយយកជនរ​ង​គ្រោះ​ទាំង២​នាក់ បញ្ជូនទៅកាន់មន្ទី​រ​ពេទ្យបា​នទាន់​ពេល​វេលា​។

សម្តេចតេជោ ហ៊ុន សែ​ន បានអំពាវនាវដល់សប្បុរ​ស​ជន​ ចូលរួមវិភាគទានជួយដល់បង​ប្អូ​នជ​នរង​គ្រោះដែល​មកទ​ល់​ថ្ងៃទី៤ មករានេះគឺប្រមូល​វិភា​គ​ទាន​បាន១.៤០១.០០០,00។ ចំនួនថវិកាគឺនៅបន្តទ​ទួ​ល ​ពីសប្បុរសជនដែលនឹងជម្រា​ប​ជូន​ជាសាធា​រណៈនៅ​ពេលឆា​ប់ៗ​នេះ​។
តាមទំហំថវិកាទទួលបាន​ជំ​ហាន​ដំបូងគឺ សម្តេចតេជោ គ្រោងនឹងផ្តល់ជូនជនរងគ្រោះ​ក្នុ​ងម្នា​ក់ៗ១ម៉ឺនដុល្លា​រ​។ ចំពោះជនរងគ្រោះដែ​ល​ជាប្ដី​ប្រព​ន្ធ២គូរ (៤នាក់) គឺទទួលបានថវិកាបន្ថែម​ក្នុ​ងម្នា​ក់ៗ ២ម៉ឺនដុល្លារអាមេរិកថែមទៀ​ត។​ ចំពោះគ្រួសារសពជនរង​គ្រោះ​ គឺម្នាក់ៗទទួលបានថវិកា៥ម៉ឺ​ន​ដុល្លារ និងប្រាក់បន្ថែម១០លាន​រៀ​លទៀត សម្រាប់ធ្វើបុណ្យសព៕​

អត្ថបទដែលជាប់ទាក់ទង