ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារច្បារអំពៅអំពាវនាវ ដល់ម្ចាស់តូបប្រញាប់ កក់លុយជាមួយអ្នកម៉ៅ ការចាប់ពីថ្ងៃទី០៥ខែមករា

71
ប្រធានផ្សារច្បារអំពៅអំពាវនាវ ដល់ម្ចាស់តូបប្រញាប់ កក់លុយជាមួយអ្នកម៉ៅ ការចាប់ពីថ្ងៃទី០៥ខែមករា

ភ្នំពេញ៖នៅថ្ងៃទី០៤​ ខែមករា​ ឆ្នាំ២០២០​ នេះលោក​ រស់​ សុភ័ក្ត​  អភិបាលរងខណ្ឌច្បារអំពៅ​ទទួលបន្ទុកការងារគ្រប់គ្រង់ផ្សារនិងការងារសំណង់ បានដឹកនាំក្រុមការងារគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ​ និង មន្ត្រីជំនាញសូរិយោដីខណ្ឌ​ច្បារអំពៅ ដេីម្បីចុះធ្វើការវាស់វែងប្លុងតូបផ្សារច្បារអំពៅនៅក្នុងគម្រោងទី០២​នេះ ជូនដល់បងប្អូ​អាជីវករ​ ផ្សារដោយគិតរហូតមកដល់ពេលនេះ ដោយធ្វើបានរួចរាល់ប្រហែល៥០%ហេីយនិងត្រូវបន្តវាស់វែងនៅថ្ងៃស្អែកទៀតពោលគឺថ្ងៃអាទិត្យ។
លោកគួច ចំណានប្រធានគណៈកម្មការគ្រប់គ្រងផ្សារ​ច្បារអំពៅបានមានមតិដោយ សូមអញ្ចេីញបងប្អូនអាជីវករដែលមាន តូបលក់ដូរអីវ៉ាន់នៅក្នុងផ្សារច្បារអំពៅនាគម្រោង​ទី០២ដែលត្រូវធ្វេីប្រញាប់រួសរាន់ មកកក់ប្រាក់ធ្វេីតូបរបស់បងប្អូនជាមួយ អ្នកម៉ៅការធ្វើតូបដោយ ចាប់ពីថ្ងៃទី០៥ខែមករាឆ្នាំ២០២០នេះ នេះតទៅ​ ទីតាំងកក់ប្រាក់នៅក្នុងផ្សារផ្ទាល់តែម្ដងដូចនេះ ប្រញាប់ឡើងពេលវេលាមានកំណត់។
បញ្ចាក់​ “​ក្នុងករណីបងប្អូនពន្យាពេលកក់ប្រាក់នោះ តូបលក់ដូររបស់បងប្អូននឹងមានការយឺតយ៉ាវ ដូចនេះសូមបងប្អូនរួសរាន់ឡេីង”។
លោករស់ សុភ័ក្រ្ត អភិបាលរងខណ្ឌច្បារអំពៅដែលទទួល បន្ទុកលើការងារគ្រប់ផ្សារនិងការងារសំណង់ ខណ្ឌនោះដោយមានមតិលើកឡើង ចំពោះការងារសាងសង់ផ្សារច្បារអំពៅ សាជាថ្មីឡើងវិញទាំងគម្រោងទី១ ដោយបញ្ចប់ជាស្ថាពរនោះនិងបន្តសាងសង់ គម្រោងទី២នេះគឺលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង និង លោកអភិបាលខណ្ឌច្បារអំពៅចេង មុនីរ៉ាដោយបានខិតខំជំរុញទៅដល់អ្នក ទទួលម៉ៅការលើការងារ សាងសង់អគារផ្សារច្បារអំពៅនេះ ទាំងគម្រោងទី១និងគម្រោងទី២ ដោយលៃលកធ្វើយ៉ាងណាអោយ បានហើយរួចរាល់តាមការគ្រោង ទុកដើម្បីអោយបងប្អូនអាជីវករគាត់ បានដំណើរការដាក់តាំងរាល់មុខទំនិញ ឬអីវ៉ាន់របស់ពួកគាត់នៅ តាមតូបលក់ដូរអីវ៉ាន់និមួយៗនោះ ដូចដើមឡើងវិញបន្ទាប់ពីអាក់ខាន លក់ដូរអីវ៉ាន់ពួកគាត់មានរយះពេល ជាយូរយារមកហើយនោះក្រោយ អគ្គីភ័យបំផ្លាញកាលពីពេលកន្ងមកនោះ។លោកអភិបាលរងខណ្ឌច្បារអំពៅបានបន្តទៀតថា ជានិច្ចកាលអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌច្បារអំពៅ ព្រមទាំងខាង លោកប្រធានគណៈកម្មការគ្រប់គ្រងផ្សារច្បារអំពៅ បានចុះពិនិត្យលើការងារ សាងសងអគារផ្សារច្បារអំពៅនេះ តាំងពីគម្រោងទី១ត្រូវបញ្ចប់ និងបន្តគម្រោងទី២ដែលកំពុង ដំណើរការសាងសង់យ៉ាងមមាញឹកនោះ ដោយចុះពិនិត្យមើលជាប្រចាំក្នុងនោះបានជំរុញដល់អ្នកទទួលម៉ៅការសាងសង់អគារផ្សារអំពៅនេះធ្វើ យ៉ាងណាអោយហើយរួលតាមការគ្រោងទុក និងនៅពេនេះបានចុះមកធ្វើការវាស់វែង តាមតូបលក់ដូរអីវ៉ាន់ដោយ ស្នើរអោយម្ចាស់តូបលក់ដូរអីវ៉ាន់និមួយៗ នោះប្រញាប់មកបង់ប្រាក់ជាមួយ អ្នកម៉ៅការធ្វើតូបផងដែរ ព្រោះពេលវេលាមានកំណត់៕

អត្ថបទដែលជាប់ទាក់ទង