ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជួញដូរគ្រឿងញៀន​ខុ​សច្បា​ប់ បញ្ជូនជនជាតិចិនចំ​នួន0​2នាក់ទៅតុលាការ

75

ស្វាយរៀង៖ នគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង កាលពីថ្ងៃទី4 មករា 2020 ឲ្យដឹងថា មុខសញ្ញារក្សាទុក កែច្នៃ និងជួញដូរគ្រឿងញៀន​ខុ​សច្បា​ប់ចំ​នួន0​2នាក់ (ជន​ជាតិ​ចិន​) រួមជាមួយវត្ថុតាងថ្នាំញៀ​ន ត្រូវបានកម្លាំងជំនាញផែនកា​រងា​រប្រ​ឆាំង​គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀ​ង​ បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយ​រៀ​ង ដើម្បីចាត់ការបន្តតាម​ច្បា​ប់។​

សូមបញ្ជាក់ថា ក្រោមការដឹកនាំចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដឹកនាំកិច្ចប្រតិបត្តិការផ្ទាល់ពី លោកវរសេនីយ៍ឯក កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងក្រោមការសម្រសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី02 មករា 2020 កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់1លើក នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន2នាក់ភេទប្រុស ព្រមទាំងរឹបអូសវត្ថុតាងថ្នាំញៀន សារធាតុគីមីផ្សំជាច្រើនមុខ សម្ភារវេចខ្ចប់ ឧបករណ៍កែច្នៃមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង