ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នរណាជាម្ចាស់ខ្សែក្រវាត់ ដែលមានរង្វាន់ អមចំនួន១០.០០០ដុល្លារ ?

93

ភ្នំពេញ៖ព្រឹត្តិការណ៍ខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលថ្មីបានចាប់ផ្ដើមហើយ
នាថ្ងៃទី៥មករា២០២០ នៅលើសង្វៀនរបស់ទូរទស្សន៍ PNN ។
ព្រឹត្តិការណ៍នេះ គឺធ្វើសម្រាប់ប្រភេទទម្ងន់៥៧គីឡូក្រាម ដែលមានអ្នកប្រដាល់កម្ពុជាចំនួន៨រូប និងអ្នកប្រដាល់ថៃ ចំនួន៨រូបចូលរួមប្រជែងគ្នា ។
ក្នុងសន្និសីទកាសែតនាថ្ងៃទី៥មករា បានបង្ហាញឲ្យឃើញថា អ្នកប្រដាល់កម្ពុជាទាំង៨រូបនោះ មានម៉ន សាម៉េត, អេលីត ចំរើន, ប៊ុន សុធា, ឃួន ឡាំងកូស៊ីន, អេ ណារ័ត្ន ,វ៉ាន់ វឿន,ពេជ្រ ម្ទេសខ្មាំង និង លាប រដ្ឋា ។
ចំពោះអ្នកប្រដាល់ថៃទាំង៨រូបវិញនោះ មានឃុម ផាយ៉ាក់(Khum Phayak) ឃុម ភីឈីត(Khum
PhiChit ) ណា ខនហ្លួង (Na khornluong) កាំ ឡៃយុគ (Kam Laiyuk) ផៃ ងិន (Phay Ngen) ភីត ឈុំភុន (Phit
Chhumphun) ផាយ៉ាក អិនស៊ី (Phayak Einsy) និង ចៅ ផាហ៊ិន (Chhao Phahein)។ ការប្រកួតធ្វើតាមរូប
មន្ដចាញ់ធ្លាក់ ឯ អ្នកឈ្នះឡើ់ងប្រកួតបន្ត ។
រៀងរាល់ខែអ្នកប្រដាល់កម្ពុជា ចំនួន២រូប នឹងត្រូវតតាំងជាមួយអ្នកប្រដាល់ថៃ ចំនួន២រូប ។អ្នក
ឈ្នះនឹងឡើងទៅប្រកួត ដណ្ដើមខ្សែក្រវាត់ប្រាក់ ជាមួយអ្នកឈ្នះដូចគ្នា ។ការប្រកួតបែបនេះ ទាល់តែ
រកឃើញអ្នកខ្លាំង៤រូប ចុងក្រោយ ដែលជាម្ចាស់ខ្សែក្រវាត់ប្រាក់ ពួកគេនឹងតតាំងគ្នា ក្នុងវគ្គពាក់កណ្ដាល
ផ្ដាច់ព្រ័ត្រឆ្ពោះ ទៅដណ្ដើមខ្សែក្រវាត់មាស ដែលមានរង្វាន់អមចំនួន១០.០០០ដុល្លារ ។
វគ្គជម្រុះជេះទី១ ចាប់ផ្ដើមពីថ្ងៃទី៥មករា ដល់ថ្ងៃទី២៣កុម្ភៈ ។វគ្គដណ្ដើមខ្សែក្រវាត់ប្រាក់ ចាប់
ផ្ដើមពីថ្ងៃទី១៥មីនា ដល់ថ្ងៃទី៥មេសា ។វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ធ្វើនៅថ្ងៃទី៣ និងថ្ងៃទី១០ឧសភា
និងវគ្គផ្ដាច់ព្រ័ត្រ ខ្សែក្រវាត់មាស ធ្វើនៅថ្ងៃទី៣១ឧសភា ។ នរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់ ដែលមាន
ប្រាក់រង្វាន់ចំនួន១០.០០០ដុល្លារនេះ ?
ថ្ងៃទី៥មករា ដែលជាថ្ងៃចាប់ផ្ដើមដំបូង អ្នកប្រដាល់កម្ពុជាម៉ន សាម៉េត បានចាញ់អ្នកប្រដាល់ថៃ
ឃុម ភីឈីត ដោយពិន្ទុ មិនតែប៉ុណ្ណោះសាម៉េត ត្រូវគូប្រកួតវាយឲ្យមានរបួស តាំងពីទឹកទី២មកទៀតផង
ចំពោះការប្រកួតជាមិត្តភាពវិញនោះ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡាខេត្តបាត់ដំបង ឈ្នះអ្នកប្រដាល់
ថៃផេត ណារ៉ុង (Phat Narong) ដោយពិន្ទុ ។
សូមបញ្ជាក់ថា កាលពីរជ្ជកាលទី១ ដែលធ្វើសម្រាប់ប្រភេទទម្ងន់៦០គីឡូក្រាមនោះ ខ្សែក្រវាត់
បានធ្លាក់ ទៅក្នុងកណ្ដាប់ដៃអ្នកប្រដាល់ឡៅ ចិត្រា មកពីក្លិបទ័ពឆ័ត្រយោង៩១១ ៕

អត្ថបទដែលជាប់ទាក់ទង