ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងស្រីម្នាក់ត្រូវ សត្វឪម៉ាល់ទិច ស្លាប់

93

ស្វាយរៀង៖ ក្មេងស្រីម្នាក់ត្រូវសត្វឪម៉ាល់ទិច ជាច្រើនទ្រនិច បណ្តាលឲ្យស្លាប់។ ក្រុមគ្រួសារ បានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីជួយសង្គ្រោះ តែគ្រូពេទ្យអស់លទ្ធភាព ក្នុងការសង្គ្រោះ ដោយសារជាតិពិសរាលដាល់ពេញខ្លួន។ ករណីនេះបានកើតឡើងនៅវេលម៉ោង១២ ថ្ងៃទី៤ខែមករាឆ្នាំ២០២០ស្ថិតក្នុងភូមិថ្មី ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្មេងស្រីរងគ្រោះឈ្មោះរៀម លីណា អាយុជាង៦ឆ្នាំ រៀនថ្នាក់ទី២ ជាសិស្សពូកែប្រចាំថ្នាក់។ នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានជិះកង់ទៅទិញនំ ក្នុងភូមិនៅពេលដល់តូបលក់ចាប់ហ៊ួយ ក៏ឈប់កង់ក្បែសំបុកឪម៉ាល់ ស្រាប់តែហ្វូងសត្វឪម៉ាល់ ផ្អើលមកទិចទៅលើក្មេងស្រីសុសពេញខ្លួន បណ្តាលឲ្យដួលនឹងដី ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

ដោយគ្រូពេទ្យអស់លទ្ធភាពព្យាបាល ក៏បញ្ជូនបន្តមកមន្ទីរពេទ្យខេត្ត នៅម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ក៏បានស្លាប់ នៅវេលាម៉ោង៣ទៀបភ្លឺ។

ប្រភពពីសាច់ញាត្តិក្មេងស្រីរងគ្រោះ បានបង្ហើបឲ្យដឹងថា គ្រូពេទ្យបង្អែកស្រុកស្វាយទាប ពុំសូវយកចិត្តទុកដាក់ ក្នុងការព្យាបាល ដោយទុកក្មេងស្រីរងគ្រោះ ទាល់តែធ្ងន់ធ្ងរ ទើបបញ្ជូនមកមន្ទីរពេទ្យខេត្ត ៕

អត្ថបទដែលជាប់ទាក់ទង