ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ចោរ២នាក់ ជិះម៉ូតូកង់បីផាស់ស្អាប់ ឆក់ទូរស័ព្ទ

65

 

ភ្នំពេញ៖ នគរបាលមូលដ្ឋាន បានរាយការណ៍ពីករណីលួចមានស្ថានទំងន់ទោស (ឆ​ក់ទូរស័ព្ទដៃបានសម្រេចចំនួន0២គ្រឿ​ង​) ម៉ាកអូ​ប៉ូ ​កាលពីនៅថ្ងៃទី០៥ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោ១៧ ត្រង់ចំណុចក្រុមទី៧ ផ្លូវប្រឡាយភ្លោះ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក បង្កឡើងដោយជនសង្ស័យចំនួន០២នាក់។

ជនសង្ស័យចំនួន២នាក់ គឺឈ្មោះ ស៊ឹម គឹមសេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិខ២ សង្កាត់ច្រាំចំរេះ២ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ជាជនដៃដល់ និង ឈ្មោះ ពៅ ហុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរ រត់ផាស់ស្អាប់ (មានសារធាតុញៀន) ផាស់ស្អាប់ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ១HQ ៧០៧៨ ។

ចំណែកជនរងគ្រោះ ឈ្មោះសៀង ហួយ ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ ទីលំនៅចំណុចកើតហេតុ មុខរបរមេផ្ទះ ។

នគរបាលបានរៀបរាប់ពីដំណើររឿងនេះថា មុនពេលកើតហេតុ វេលាម៉ោងខាងលើ ជនរងគ្រោះអង្គុយលេងនៅខាងមុខផ្ទះ ជាមួយកូន ទូរស័ព្ទដៃទាំង០២គ្រឿង កូនកំពុងកាន់លេង ស្រាប់តែជនសង្ស័យ បើកផាស់ស្អាប់ មកដល់ ម្នាក់ធ្វើសកម្មភាពឆក់យកទូរស័ព្ទ តែម្តង ហើយជិះគេចខ្លួន ជនរងគ្រោះស្រែកឆោឡោឲ្យគេជួយ ហើយខណៈពេលដែលសមត្ថកិច្ចកំពុងល្បាត នៅជិតនោះ ក៏ឃាត់ខ្លួនបាននៅនឹងកន្លែងកើតហេតុ។

សម្ភារដកហូតរួមមាន ទូរស័ព្ទដៃម៉ាកអូប៉ូចំនួន០២គ្រឿ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាន ដើម្បីអនុវត្តនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង