ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង៖ពាក្បស្លោក «អរគុណសន្តិភាព»ត្រូវបានរំលេចឡើង នៅក្នុងផ្សារបឹងកេងកង.!អាជីវករនាំគ្នាឈរកាន់ញញឹមស្រស់ស្រាយ

55

ភ្នំពេញ៖ក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះពោលគឺនៅថ្ងៃទី៥និងទី៦ខែមករាឆ្នាំ២០២០នេះលោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញព្រមទាំងសហការីដោយបានចុះទៅសាកសួរសុខទុក្ខនិងសំណេះសំណាលគ្នាជាមួយបងប្អូនអាជីវករដើម្បីធ្វើការចែកចាយ នូវពាក្យស្លោក «អរគុណ សន្តិភាព»នេះផងដែរដើម្បីអោយបងប្អូនអាជីវករគាត់បានយល់ដឹងកាន់តែច្បាស់យ៉ាងស៊ីជម្រៅអំពីគុណតម្លៃនៃសន្ដិភាព ដែលបង្កលក្ខណៈអោយមានការជួបជុំគ្នារៀបចំពិធីផ្សេងៗ ដោយគ្មានការភ័យខ្លាចពិសេសបងប្អូនអាជីវករបានមកប្រកបអាជីវកម្មលក់ដូរអីវ៉ាន់នៅក្នុងបរិវេណផ្សារបឹងកេងកងផងដែរ។ហើយលើសពីនេះទៀតនោះបានបង្ហាញអោយឃើញថាប្រជាជនទាំងអស់និយាយជារួមនិងនិយាយដោយឡែកបងប្អូនអាជីវករផ្សារបឹងកេងកងពួកគាត់គឺពិតជាត្រូវការសន្ដិភាពខ្លាំងណាស់។
សូមបញ្ជាក់ផងដែរថា ពាក្យស្លោក «អរគុណសន្តិភាព» គឺជាពាក្យមួយឃ្លា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារជូនដល់ប្រជាជនក្នុងឱកាសស្វាគមន៍ឆ្នាំថ្មី នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២០នេះ។សម្តេចតេជោនាយករដ្ឋមន្ត្រី បានអោយតម្លៃយ៉ាងខ្លាំងទៅលើពាក្យសន្តិភាពនេះ ដែលសម្តេចថ្លែងបានបញ្ជាក់ថា ដោយសារសុខសន្តិភាពនេះហើយ បានផ្តល់ឱកាសដល់ប្រជាជនចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់ បើគ្មានសន្តិភាព គ្មានអ្វីៗទាំងអស់ដែរ។
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានលើកឡើងដោយសង្កត់ធ្ងន់ថាចំពោះអត្ថន័យ«អរគុណសន្តិភាព»គឺមានសារៈសំខាន់ខ្លាំងណាស់ដោយសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដោយបានរំដោះប្រទេសជាតិនិងប្រជាជនអោយរួចផុតពីរបបបនប្រល័យពូជសាសន៍ប៉ុពតនិងការពារនៃការវិលត្រឡប់មកវិញរបបប៉ុលពត។
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានលើកឡើងពីអត្ថន័យនៃពាក្បស្លោក«អរគុណ សន្តិភាព»ដែលត្រូវបានគណៈកម្មការផ្សារបឹងកេងកងយកមកចែកជូនដល់ដៃបងប្អូនអាជីវករនៅតាមបណ្ដាតូបលក់ដូរអីវ៉ាន់ពួកគាត់និមួយៗដោយបងប្អូនអាជីវករផ្សារបឹងកេងកងដោយគាត់ឈរទទួលយកនូវពាក្បស្លោក អរគុណសន្តិភាពហើយបានលើកបង្ហាញជាសាធារណៈនៅតាមមុខតូបលក់ដូរអីវ៉ាន់ពួកគាត់និមួយៗប្រកបដោយបរិយាកាសទឹកចិត្តសប្បាយរីករាយនូវពាក្បស្លោក អរគុណសន្តិភាព.!!!ពោលគឺសន្តិភាពធ្វើអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យចាប់ពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ។ដូចនេះសន្តិភាពពិតជាមានតំលៃមិនសាបសូន្យឡើយមិនថានាពេលកន្លងមក ថ្ងៃនេះ ឬថ្ងៃក្រោយនោះឡើយ។ហើយមនុស្សទាំងអស់ពិតជាត្រូវការសុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង