ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះប្រជាពលរដ្ឋអមតាមផ្លូវរថភ្លើង ត្រូវបានអគ្គិភ័យ លេបត្របាក់អស់១៥ល្វែង ទាំងកណ្តាលរាត្រីដោយឆ្លងចរន្តអគ្គិសនី

57

ភ្នំពេញ ៖ លំនៅដ្ឋានប្រជាពលរដ្ឋ នៅអមតាមផ្លូវរថភ្លើង ត្រូវបានអគ្គិភ័យ លេបត្របាក់អស់១៥ល្វែង បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍ កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅតាមផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

សភាពជាក់ស្តែង លំនៅដ្ឋានពលរដ្ឋ នៅអមតាមផ្លូវដែកខាងលើ សុទ្ធតែផ្ទះឈើ ប្រក់ស័ង្កសី គ្មានសណ្តាប់ធ្នាប់ ខណៈដែលទទួលរងគ្គិភ័យឆាបឆេះ រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរគមន៍ ក៏ប៉ុន្តែ ផ្លូវតូចចង្អែត រថយន្តចូលមិនរួច ភ្លើងឆេះខ្លាំង សន្ធោសន្ធៅ អស់រយៈពេលច្រើនម៉ោង ឆេះអស់១៥ល្វែង ទាំងស្រុងតែម្តង ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់គាត់ជាអ្នកធ្វើនំលក់ ផ្ទះជាប់និងផ្ទះឆេះដំបូងគេរូបគាត់កំពង់តែធ្វើនំស្រាប់តែមានអណ្ដាតភ្លើងឆេះចេញពីខាងក្រោយផ្ទះលក់បាយគាត់ក៏រត់ចេញមកខាងក្រៅស្រែកឆោឡោផ្អើលដល់ប្រជាពរដ្ឋដែលរស់នៅជិតកន្លែងកើតហេតុរួចក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យមកជាច្រេីនគ្រឿងមកបាញ់ពន្លត់ ជាបន្តបន្ទាប់។

សមត្ថកិច្ចបានឲ្យដឹងថា​ ពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះមិនមានមនុស្សរងរបួសនោះទេដោយរងការខូចខាតសំភារះមួយចំនួនធំនិងផ្ទះប្រជាពរដ្ឋ១៥ល្វែងត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងសល់តែផេះ។

សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុនៃការឆាបឆេះខាងលេីបណ្តាលមកពីឆ្លងចន្តអគ្គិសនី​ ចំណែករថយន្តពន្លត់អគ្គិភ័យមកចំនួន៤១គ្រឿងនិងប្រេីប្រាស់អស់ទឹក៤១ឡានអគ្គិភ័យក៏រលត់ទៅវិញទាំងស្រុងនៅម៉ោង៣និង១០យប់ថ្ងៃខែឆ្នាំដដែល។

លោកជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានថ្លែងថា គ្រោះអគ្គីភ័យនេះ មិនមានប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ  ហើយនារសៀលថ្ងៃចន្ទនេះ​ លោក​ ឃួង​ ស្រេង​ អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ​ និងប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនឹងអញ្ជេីញជួបសួសុខទុក្ខនិងចែកជូនអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារប្រជាជនរងគ្រោះទាំងអស់៕

 

អត្ថបទដែលជាប់ទាក់ទង