ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកែប រៀបចំពិធីបង្សុកូល ឧទ្ទិសកុសល ជូនដល់ដួងព្រលឹងជនរងគ្រោះដែលស្លាប់ដោយសារបាក់រលំអគារ

86

 

ខេត្តកែប៖ នៅរសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០​​ រដ្ឋបាលខេត្តកែប បាននិមន្តព្រះសង្ឃគ្រប់វត្តទូទាំងខេត្ត ប្រារព្វពិធីបង្សុុកូល​ ដើម្បីឧទ្ទិសកុសលជូនដល់ដួងព្រលឹងជនរងគ្រោះបាត់បង់ជីវិតដោយសារឧប្បទ្ទវហេតុបាក់រលំអគារកម្ពស់ ៦ជាន់​ ដែលបណ្តាលឱ្យមនុស្សរងគ្រោះសរុប៥៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣៦នាក់ និងរងរបួសធ្ងន់-ស្រាលចំនួន ២៣នាក់។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ប៉ែន​ រិកសុី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងនោះក៏មានការអញ្ជេីញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អភិបាលរង​ខេត្ត​ កងកម្លាំងទាំងបី មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្ស​ សរុប​ចំនួន​៥០០នាក់។
សូមបញ្ជាក់ថា៖ អគារកម្ពស់៦ជាន់ ដែលសាងសង់បានប្រមាណ៩០% មានទីតាំងស្ថិតក្បែរវត្តសមាធិ ក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ត្រូវបានបាក់រលំកាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤រសៀល ដោយបានធ្វើឱ្យកម្មករសំណង់រងគ្រោះចំនួន៥៩នាក់ជាប់ក្នុងគំនរថ្មបាក់បែក ក្នុងចំណោមនោះមានអ្នករងរបួសចំនួន២៣នាក់ និងអ្នកស្លាប់បាត់ បង់ជីវិតមានរហូតដល់៣៦នាក់ ក្នុងនោះក៏មានក្មេងប្រុស ស្រី ចំនួន៦នាក់ផងដែរ៕ ដោយ៖ សំរិត

 

អត្ថបទដែលជាប់ទាក់ទង