អធិការប៉ូលីសស្រុកកៀនស្វាយ ប្រជុំពង្រឹងលើការងារ សន្តិសុខសុវត្ថិភាពជូនប្រជាជននៅមូលដ្ឋាន
កណ្ដាល៖កាលពីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២០នេះនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំជាបន្ទាន់ដើម្បីពង្រឹងលើការងាររក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានស្រុកកៀនស្វាយដែលមាន៨ឃុំ។
កិច្ចប្រជុំនេះដោយមានការចូលរួមពីសំណាក់លោកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយនិងលោកអធិការ រងស្រុកនិងលោកនាយផ្នែក.នាយរងផ្នែកនិងអស់លោកនាយប៉ុស្តិ៍ទាំង៨ប៉ុស្ដិ៍ផងដែរ។
កិច្ចប្រជុំនាពេលនោះលោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយបាន
ថ្លៃងថា:ឆ្នាំ២០២០ឈានចូលមកដល់ហើយនិងកម្លាំងនគរបាលទាំងអស់ត្រូវបង្កើនកម្លាំងយកចិត្តទុកដាក់ខ្ពស់តាមតួនាទីភារៈកិច្ចរបស់ខ្លួនដើម្បីរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នងមូលដ្ឋានពិសសតាមទីប្រជុំជន តាមផ្សារ និងតាមផ្សារក្រមួនផងដែរដែលកម្លាំងតាមបណ្ដាប៉ុស្តិ៍និមួយៗគ្រប់គ្រងដោយផ្ទាល់និងត្រូវយកចិត្តទុកដាក់រក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាព២៤ម៉ោងលើ២៤ម៉ោងហើយត្រូវបែងចែកកម្លាំងប្រចាំការនិងដឹកនាំកម្លាំងចុះល្បាតពួនស្ទាក់នៅក្នុងភូមិសាស្រ្តដែលមានការស្មុកស្មាញដើម្បីផ្ដល់ភាពកក់ក្តៅជូនប្រជាជនអោយតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបន្តទៀតថា:កម្លាំងសមត្ថកិច្ចប៉ូលិសនៅតាមបណ្តាប៉ុស្តិ៍ និមួយៗត្រូវអនុវត្តតាមដីកាដីការបស់តុលាការដើម្បីស្រាវជ្រាវនិងឈានចាប់ខ្លួនជនសង្ស័យដែលមានពាក់ព័ន្ធនិងបទល្មើសនានា។
លោកអធិការស្រុកកៀនស្វាយព្រុំ សំណាងក៍បានជម្រុញទៅដល់កងកម្លាំងនគរបាលប៉ុស្តិ៍និមួយៗនិងចុះធ្វើការផ្សព្វផ្សាយវេទិការសាធារណៈនៅតាមភូមិ ឃុំជាមួយបងប្អូនប្រជាពលរដ្ឋឱ្យបានញឹកញ៉ាប់ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ពីបញ្ហាផ្សេងៗដូចជាករណីគ្រឿងញៀននិងគ្រោះថ្នាក់ចរាចរណ៍។
លោក អធិការព្រុំ សំណាងបានលើកឡើងដោយសង្គត់ធ្ងន់ថា:កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននិងត្រូវតែសហការណ៍ជាមួយកម្លាំងនគរបាលនៅតាមប៉ុស្តិ៍និមួយៗដោយបន្តធ្វើការបង្ក្រាបករណីគ្រឿង ញៀនជាប្រចាំអោយដូចភ្លៀងរលឺមខាងតែបាន។
ចំពោះកម្លាំងផ្នែកចរាចរណ៍ដោយបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូវជាតិលេខ១ជាពិសេសនៅមុខផ្សារគគីរនិងតាមផ្សារក្រមួនពិសេសតាមបណ្ដាមុខរោងចក្រពេលកម្មករ កម្មការិនីគាត់ចេញពីរោងចក្រដើម្បីបញ្ចៀសកុំឱ្យមានការកកស្ទះចរាចរណ៍មានកើតឡើងពិសេសនៅពេលព្រឹកនាថ្ងៃចុងសប្ដាហ៍និមួយៗនោះ៕