អេលីត សាន់ និង យុគ យក្សផ្លែស្វាគមន៍ថៃ លើសង្វៀនអធិរាជកម្លាំងរ៉េដអាន
ភ្នំពេញ៖អ្នកប្រដាល់ជើងចាស់កម្ពុជាយុគ យក្សផ្លែក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវបានផ្គូរផ្គងឲ្យប្រ
កួតជាមួយអ្នកប្រដាល់ថៃប៉ុប អាយ(Pop Aiy)លើសង្វៀនអធិរាជកម្លាំងរ៉េដអានរបស់អាស៊ីអាគ្នេយ៍នា
យប់ថ្ងៃទី១២មករានេះ ។
នេះជាជំនួបរវាងអ្នកខ្លាំងជាមួយអ្នកខ្លាំងដែលគេលំបាកនឹងប្រមាណទុកជាមុនពីការឈ្នះ
ចាញ់ណាស់ ។យក្សផ្លែជាអ្នកប្រដាល់ដែលវ៉ៃចូលចិត្តចំអកដាក់គូប្រកួតណាស់ តែមួយរយៈនេះអ្នក
ប្រដាល់រូបនេះហាក់មានការរីកលូតលាស់ទាំងកម្លាំង និង បច្ចេកទេស ។
ប៉ុប អាយគេធ្លាប់បង្ហាញខ្លួននៅសង្វៀនស្រុកខ្មែរបាន២ ឬ ៣លើកដែរគេមិនមែនជាអ្នកប្រ
ដាល់ដែលងាយស្រួលបង្ក្រាបនោះទេ ។គេមានរបៀបវ៉ៃល្អ រហ័សហើយជង្គង់របស់គេវ៉ៃចេញបានល្អ
និងរហ័សណាស់ ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៦៣ដង និង ចាញ់៥ដង ។ចំពោះអ្នក
ប្រដាល់កម្ពុជាយុគ យក្សផ្លែវិញគេមានប្រវត្តិប្រកួតចំនួន១៦៩ដងឈ្នះ១៣៦ដង ចាញ់២៧ដង និង
ស្មើពិន្ទុ៦ដង ។
ជ័យជំនះធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នក្រដាល់ឆ្លងដែនប៉ុប អាយ ឬ ក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នក
ប្រដាល់កម្ពុជាយុគ យក្សផ្លែ ?
អេលីត សាន់ក្លិបប៉ែន កាក់គុនខ្មែរត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះឃុំ ផាយ៉ាក់
(Khum Phayak)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
អេលីត សាន់មួយរយៈនេះគេបានធ្វើឲ្យអ្នកគាំទ្ររូបគេពេញចិត្តយ៉ាងខ្លាំងដោយសារតែគេតែង
តែទទួលបានជ័យជំនះស្ទើរគ្រប់ការប្រកួត ។អ្នកប្រដាល់ចិត្តធំរូបនេះគេតែងតែប្រើកែងយកឈ្នះគូប្រ
កួតយ៉ាងមានប្រសិទ្ធិភាព ។
ឃុំ ផាយ៉ាក់ក៏ជាអ្នកប្រដាល់ជើងខ្លាំងឆ្លងដែនមួយរូបដែរដែលកន្លងមកមានអ្នកប្រដាល់កម្ពុ
ជាមិនតិចនាក់ទេដែលត្រូវអ្នកប្រដាល់រូបនេះបង្ក្រាបបាន ។ជំនួបនេះទាំងសងខាងនឹងត្រូវទ្រមខ្លួន
ដូចគ្នាមិនខានឡើយទោះបីនរណាចាញ់នរណាឈ្នះក៏ដោយ ។
អេលីត សាន់មានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៥០ដង ចាញ់១៧ដង និងស្មើពិន្ទុ២ដង ។
ចំពោះឃុំ ផាយ៉ាក់វិញគេមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៤៩ដង ចាញ់៨ដង ។នរនឹងឈ្នះក្នុងការ
ប្រកួតនេះ ?
ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះជី ឆៃលីសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជា
មួយរិន ដេវីដក្លិបនាគរាជចតុមុខក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ហេង សុភ័ក្រ្តក្លិបព្រៃទទឹងកីឡា
ខេត្តបាត់ដំបងប្រកួតជាមួយអេលីត ឡុងឡៃក្លិបប៉ែន កាក់គុនខ្មែរក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។
សារឿន តាន់ក្លិបតាព្រហ្មមានជ័យប្រកួតជាមួយសេក វិសាលក្លិបអង្គរមានច័យខេត្តសៀមរាបក្នុង
ប្រភេទទម្ងន់៥៤គីឡូក្រាម ៕