សារឿន ចាន់ និង រឿម វណ្ណៈកក់កៅអីជុំទី២
ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock Out Serieby K-Cementនាយប់ថ្ងៃទី១១មករាអ្នកប្រដាល់ចំនួន២រូប
ទៀតហើយបានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២ ។
អ្នកប្រដាល់ជើងចាស់សារឿន ចាន់ក្លិបតាព្រហ្មមានជ័យដែលបាត់មុខយូរដោយសារតែការប្រកួតរបស់
គេធ្លាក់ចុះខ្លាំងនោះបានប្រកួតឈ្នះអ្នកប្រដាល់ជើងថ្មីឌុន សុភុតក្លិបក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុដោយពិន្ទុ ។ទោះ
បីសារឿន ចាន់ជាអ្នកប្រដាល់ជើងចាស់ក៏ពិតមែនតែពេលជួបជាមួយអ្នកប្រដាល់ជើងថ្មីឌុន សុភុតក៏គេវ៉ៃមិនបាន
អស្ចារ្យដែរ ។
អ្នកប្រដាល់ជើងចាស់រូបនេះបានបង្ហាញពីភាពទ្រុឌទ្រោមដោយសារតែគេមិនសូវចូលក្លិបហ្វឹកហាត់ជា
ហេតុធ្វើឲ្យកម្លាំងរបស់ស្រុតចុះម្ល៉ោះហើយគេវ៉ៃតាមរបៀបព្យាយាមរក្សាកម្លាំងដើម្បីតស៊ូឲ្យបាន៣ទឹកព្រោះការ
ប្រកួតក្នុងព្រឹត្តិការណ៍នេះមានតែ៣ទឹកប៉ុណ្ណោះ ។
ចំពោះសុភុតវិញក៏គេហាក់ដូចជាញញើតជាមួយអ្នកប្រដាល់ជើងចាស់រូបនេះដែរ ។ប្រសិនបើគេហ៊ាន
បើកការវាយលុកនោះក៏សារឿន ចាន់វេទនាដែរ ។ទោះបីយ៉ាងណាក៏សារឿន ចាន់ប្រជែងបានកៅអីសម្រាប់វគ្គ
ជម្រុះជុំទី២ចំពោះឌុន សុភុតវិញខ្ទាតចេញពីការប្រកួតត្រឹមនេះ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរថា សារុនក្លិបពុទ្ធសេរីវង្សត្រូវអ្នកប្រដាល់រឿម វណ្ណៈក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឩត្តរមានជ័យទាត់ឲ្យខូចដៃស្ដាំនៅមុនស្នូរជួងបញ្ចប់ទឹកទី២ ។
ពួកគេជាអ្នកប្រដាល់ជើងចាស់ដូចគ្នានិងកំពុងតែធ្លាក់ចុះដូចគ្នា ។សម្រាប់ការប្រកួតដែលមានតែ៣ទឹក
បែបនេះវណ្ណៈវ៉ៃបានល្អព្រោះកម្លាំងរបស់គេមានគ្រប់គ្រាន់សម្រាប់តែការប្រកួត៣ទឹកប៉ុណ្ណោះ ។ចំពោះថា សារុន
កម្លាំងរបស់គេក៏បែបនេះដែរ ។
វណ្ណៈជាអ្នកប្រដាល់ដែលចូលចិត្តវ៉ៃប្ដូរគឺប្ដូរទាំងកែង ទាំងទាត់ទាំងកណ្ដាប់ដៃ ។សម្រាប់ការប្រកួតនេះ
វណ្ណៈក្រៅពីព្យាយាមប្រើកែងនោះគេបានទាត់សន្ធាប់ទៅលើសារុនធ្វើឲ្យសារុនលើកដៃរងការពារទាល់តែខូចដៃ
នៅទឹកទី២ ។
សារុនខ្ទាតចេញពីការប្រកួតត្រឹមនេះចំពោះវណ្ណៈត្រៀមខ្លួនឡើងទៅប្រកួតវគ្គជម្រុះជុំទី២ដែលគូប្រកួត
របស់គេនៅជុំទី២គឺសារឿន ចាន់ ។
ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាតាញ់ មករាសមាគមប្រដាល់ក្រ
សួងការពារជាតិបានយកឈ្នះអ្នកប្រដាល់ថៃបូ វី(Bo Vy)នៅទឹកទី៣ ។
មករាបានវាយប្រហារលើជើងក្រោមអ្នកប្រដាល់ថៃរូបនេះបណ្ដាលឲ្យខូចជើងស្ដាំនៅមុនស្នូរជួងបញ្ចប់
ទឹកទី៣តែម្ដង ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់តូចទូសមាគមប្រដាល់ក្រសួងការពារជាតិបានយកឈ្នះធី តុងហ៊ីក្លិបពន្លឺវិបុលបានដោយពិន្ទុ ៕