គម្រោងរដ្ឋបាលរាជធានី ក្នុងឆ្នាំ២០១៩ទិញ ម៉ូតូដឹកដំរាមទំនើបជូនសង្កាត់ទាំង១០៥,ក្នុងខណ្ឌទាំង១៤ដើម្បីដឹកសំរាមចេញ
ភ្នំពេញ៖មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖តាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញគម្រោងរដ្ឋបាលរាជធានីក្នុងឆ្នាំ២០១៩នឹងទិញម៉ូតូដឹកដំរាមទំនើបជូនសង្កាត់ទាំង១០៥ក្នុងខណ្ឌទាំង១៤ដើម្បីដឹកសំរាមចេញក្រៅក្រុងងាយស្រួលក្នុងការនាំយកកាកសំណល ទៅចាក់ឬប្រមូលផ្តុំ នៅទីលានចាក់សំរាម ធ្វើយ៉ាងណាពន្លើនការងារ ប្រមូលសំរាម និងថែរក្សាបរិស្ថាន អនាម័យជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ជៀសវាងការថ្នាក់ថ្នាក់ពីសំណាក់ប្រជាពលរដ្ឋដែលមានកន្លងមក ខណៈដែលក្រុមហ៊ុន ស៊ិន ទ្រីទទួលបន្ទុកក្នុងការប្រមូលសំរាម។
មន្ត្រីបន្តថា៖តែក្នុងឆ្នាំ២០១៩កន្លងទៅរដ្ឋបាលរាជធានីទើបតែទិញបានជាង៣០ម៉ូតូចែកជូនដល់ខណ្ឌចំនួន៤រួចហើយនៅសល់១០ខណ្ឌទៀតហើយខណ្ឌដែលទទួលបានម៉ូតូដឹកសំរាមមុនគេមានខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមន និងខណ្ឌបឹងកេងកង ហើយខណ្ឌទាំង៤នេះដើម្បីយកទៅប្រគល់ជូនបន្ត ទៅគ្រប់សង្កាត់ទាំងអស់ នៃខណ្ឌទាំងបួននេះ ខណៈដែលខណ្ឌទាំងបួន សុទ្ធតែជាខណ្ឌសំខាន់ និងសកម្មបំផុត ក្នុងការត្រៀមប្រមូលយកសំរាម និងសំអាត ដើម្បីសោភណ្ឌភាពទីក្រុង និងអនាម័យបរិស្ថាន ។ចំពោះម៉ូតូទាំងអស់ដែលខណ្ឌទាំង៤ទទួលបានក្នុងឆ្នាំ២០១៩នោះបានយកទៅដឹកសំរាមអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងធ្វើឡើង នៅបណ្តោយមាត់ទន្លេមុខព្រះបរមរាជ្យវាំង ។ក្រៅពីនោះម៉ូតូខាងលើបានយកមកប្រតិប័ត្រការដឹកសំរាមកាលពីថ្ងៃទី១០មករានេះខណៈពេលកម្មករក្រុមហ៊ុនស៊ិនទ្រីធ្វើបាតុកម្មទាមទារឡើងប្រាក់ខែហើយមិនយកសំរាមនោះរដ្ឋបាលគ្រប់ខណ្ឌបានប្រើម៉ូតូនេះជាមួយរថយន្តដឹកសំរាមបានដឹកសំរាមចេញអស់មិនឱ្យស្ទះក្នុងក្រុងនោះទេ។
មន្ត្រីបានឱ្យដឹងថា៖លោកអភិបាលរាជធានីភ្នំពេញជាទិសដៅនឹងទិញម៉ូតូបន្ថែមទៀតក្នុងឆ្នាំ២០២០នេះដើម្បីធ្វើការប្រគល់ ម៉ូតូដឹកសំរាមទំនើប ដែលអាចបែនចាក់សំរាមបាននេះ ទៅប្រគល់ជូនគ្រប់ខណ្ឌទាំង១៤ ដើម្បីប្រគល់បន្តឱ្យគ្រប់សង្កាត់ ក្នុងរាជធានីភ្នំពេញ។រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួម ថែរក្សាអនាម័យ បរិស្ថាននិងសោភ័ណ្ឌភាពទីក្រុង ដោយបានឧបត្ថម្ភ នូវម៉ូតូដឹកសំរាមបែបទំនើបៗរាប់សិបគ្រឿង ដែលអាចបែនចាក់សំរាមបានក្នុងប្រតិប័ត្តការដឹកសំរាមតាមផ្លូវសាធារណៈផងដែរ៕