ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចពន្លត់បានទាំងស្រុង នៅម៉ោង១យប់ ករណីអគ្គិភ័យឆេះបំផ្លាញឃ្លាំងស្តុងឈើ និងផ្ទះពលរដ្ឋខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ

63

ភ្នំពេញតាមរបាយករណ៍របស់សមត្ថកិច្ចការិយាល័យពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី១១ខែមករាឆ្នាំ២០២០មានអគ្គិភ័យមួយកន្លែងកើតឡើងនៅឃ្លាំងស្តុកទុកឈើមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្រុមទី០១ភូមិក្រុងថ្មីសង្កាត់គោកឃ្លាងខណ្ឌសែនសុខរាជធានីភ្នំពេញដែលមានម្ចាស់ឈ្មោះចេងលីហេងភេទប្រុសអាយុ៣៣ឆ្នាំ។

បន្ទាប់ពីកើតករណីឆេះឃ្លាំងស្តុកឈើនេះភ្លាមៗមានការជួយអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គិភ័យចំនួន៣៦គ្រឿងដែលមកពីអង្គភាពផ្សេងគ្នាដូចជារថយន្តអគ្គិភ័យការិយាល័យនគរបាលរាជធានីភ្នំពេញចំនួន២១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២១០ឡានស្មើនឹង១០១០ម៉ែត្រគូប, រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៣ឡានស្មើនឹង១៨ម៉ែត្រគូប, រថយន្តជំនួយកងរាជអាវុធហត្ថចំនួន០៤គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២០ឡានស្មើនឹង១៣០ម៉ែត្រគូប, រថយន្តជំនួយកងពលតូចលេខ៧០ចំនួន០៤គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២០ឡានស្មើនឹង១១០ម៉ែត្រគូប, រថយន្តជំនួយក្រុមហ៊ុនOCIC ទីក្រុងកោះពេជ្រចំនួន០៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២០ឡានស្មើនឹង១១០ម៉ែត្រគូបនិងរថយន្តជំនួយក្រុមហ៊នស្រាបៀរកម្ពុជាចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៧ឡានស្មើនឹង៤២ម៉ែត្រគូប។

ករណីគ្រោះអគ្គិភ័យនេះកម្លាំងសមត្ថកិច្ចជំនាញពន្លត់បានទាំងស្រុងនៅម៉ោង១៖០០នាទីយប់ឈានចូលថ្ងៃទី១២ខែមករាឆ្នាំ២០២០ហើយចំពោះមូលហេតុនៃការឆាបឆេះនេះនៅមិនទាន់បញ្ជាក់នៅឡើយទេដោយកំពុងស្រាវជ្រាវ។

ចំពោះទំហំនៃការខូចខាតវិញសមត្ថកិច្ចបានឲ្យដឹងថាអគ្គិភ័យនេះបានបំផ្លាញទាំងស្រុងឃ្លាំងស្តុកទុកបាឡែតឈើទំហំ២០ម៉ែត្រគុណ៤០ម៉ែត្រ, ឆេះផ្ទះឈើប្រក់ស័ង្កសីទំហំ០៦ម៉ែត្រគុណ២០ម៉ែត្រអស់ចំនួន១ខ្នង, ឆេះបន្ទប់ជួលទំហំ០៣ម៉ែត្រគុណ០៤ម៉ែត្រចំនួន១៩បន្ទប់និងឆេះរោលជញ្ជាំងផ្ទះថ្មបេតុងចំនួន០២ល្វែង(ឆេះរោលប្រហែល៤០%តែយ៉ាងណាចំពោះករណីនេះមិនបណ្តាលឲ្យមនុស្សស្លាប់និងរបួសនោះទេ៕

អត្ថបទដែលជាប់ទាក់ទង