ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ច​បង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកកងមាស ដុតបំផ្លាញដាយចំនួន៤មាត់ រីឯម្ចាស់បានរត់គេចខ្លួនបាត់

115

កំពង់ចាម៖ ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា នៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៨ កងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល កងតាណឹង និងស្តៅ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ តាមដងទន្លេមេគង្គ ស្ថិតនៅចំណុចភូមិខ្ពបលើ ខ្ពបក្រោម ភូមិល្វាលើ ល្វាក្រោម និងភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន ដាយចំនួន៤មាត់ រីឯម្ចាស់បានរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ព្រះរាជអាជ្ញា ហួត វុទ្ធី លោកអភិបាល នៃគណៈអភិបាកខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក អួង វិបុល​ និងលោក ប៉ូ រតនា និងមានការចូលរួមពីជំនាញជលផល លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម បានធ្វើពិធីដុតបំផ្លាញចោលឧបករណ៍ខាងលើ នៅនឹងកន្លែងតែម្តង។

អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់មួយកន្លែង នៅចំណុចដងទន្លេមេគង្គ ស្ថិតក្នុង​ភូមិខ្ពបលើ ភូមិខ្ពបក្រោម និងភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស។

លោកស្នងការការបានបញ្ជាក់ថា ក្រោយមានការគោលការឯកភាព​ កម្លាំងជំនាញបានធ្វើការដុតបំផ្លាញចោលនូវសម្ភារៈ វត្ថុតាងពាក់ព័ន្ធល្មើស នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស និងបានប្រលែងកូនត្រីចម្រុះចំនួន១២៥គីឡូក្រាម ចូលទៅក្នុងទន្លេ​មេគង្គ​ផងដែរ។ ករណីនេះ​ជំនាញកំពុងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង