ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកម៉ូតូបុករបាំងថ្ម ចែកទ្រូងផ្លូវ២៧១សង្កាត់ ទួលទំពូងទី២ដួលស្លាប់ភ្លាម

56

បើកម៉ូតូបុករបាំងថ្ម ចែកទ្រូងផ្លូវ២៧១សង្កាត់ ទួលទំពូងទី២ដួលស្លាប់ភ្លាម
ភ្នំពេញ ៖ បុរសម្នាក់គាត់បើកម៉ូតូលឿនពេករួចជ្រុលចង្កូតទៅបុករបាំង​ថ្មពុះចែកទ្រូងផ្លូវដួលបោកទៅផ្លូវស្លាប់ភ្លាមៗនៅនិងកន្លែង។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីម៉ោងសូន្យនិង២៥នាទីកណ្ដាលយប់ឈានចូល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នេះស្ថិតនៅលើកំណាត់ផ្លូវ២៧១សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។
សព ឈ្មោះប៊ុន រ៉ងម៉ាលីវី ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមពត៌មានកន្លែងកើតហេតុគេនិយាយថា មុនពេលកើតហេតុខាងលើនោះគេឃើញបុរសម្នាក់គាត់បើកម៉ូតូហុងដា ភី សុី អុិចដោយធ្វើដំណើរពីត្បូងទៅជើង។ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំនុចកើតហេតុក៏បានរេចង្កូតម៉ូតូទៅខាងឆ្វេងដៃរួចជ្រុលចង្កូតម៉ូតូទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពេញទំហឹងបណ្តាលអោយដួលម៉ូតូបោកទៅលើផ្លូវបណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងនោះតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចទាក់ទងទៅខាងជំនាញចររាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកធ្វើការវ៉ាស់វែងម៉ូតូទៅរក្សាទុក ប្រគល់ជូនសាច់ញាតិវិញ ។ ចំណែកសពបុរសខាងលើនោះក្រោយពីធ្វើកំណត់ហេតុរួចសមត្ថកិច្ចជំនាញប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង