ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បែកថ្នាំញៀន កាន់ដាវស៊ាំម៉ូរ៉ៃក្រៀក.កម្តាយ​​​​​​​​​​​​​​គំរាមសម្លាប់ បើមិនលុយទិញថ្នាំញៀន បង្កការភ្ញាក់ផ្អើលទាំងព្រឹក

173

ភ្នំពេញ៖ ដោយសារតែថ្នាំញៀន ធ្វើអោយយុវជនម្នាក់ក្លាយខ្លួនជាសត្វតិរិច្ឆាន ដោយហ៊ានរហូតយកដាវស៊ាំម៉ូរ៉ៃចាប់ក្រៀក.កម្តាយបម្រុងសម្លាប់ គំរាមយកលុយនិងគំរាមមិនឲ្យម្តាយប្តឹងប៉ូលិស បង្កអោយមានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិសន្សំកុលស១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ និងបាន រត់ចូលផ្ទះប្រជាពលរដ្ឋតាមបណ្តោយផ្លូវ៣៧១ ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន ក៏ដូចជាសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា យុវជនដែលបែកថ្នាំញៀនខាងលើនេះមានឈ្មោះ រឿន ឬទ្ធី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកម្តាយមានឈ្មោះ ប៉ាន់ យឿន អាយុ៥១ឆ្នាំ។

យោងតាមប្រភពព័ត៌មានពីស្ត្រីជាម្តាយបានបញ្ជាក់ថា កូនរបស់គាត់ដែលបែកថ្នាំញៀននេះ ធ្លាប់ត្រូវបានគេប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន២ទៅ៣ដងរួចមកហើយ តែមិនចាលនោះទេ ។ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែយុវជនបែកថ្នាំញៀនជាកូន បានកាន់ដាវស៊ាំម៉ូរ៉ៃជាប់នឹងដៃ មកធ្វើសកម្មភាពចាប់ម្តាយក្រៀក.ក គំរាមយកលុយនិងគំរាមមិនឲ្យម្តាយប្តឹងប៉ូលិស ដោយបានរត់តាមផ្លូវ៣៧១ ហើយចូលទៅក្នុងផ្ទះរបស់ ប្រជាពលរដ្ឋមួយកន្លែងដែលជាចំណុចកើតហេតុ ភ្លាមៗនោះអ៊ុប្រុសម្ចាស់ផ្ទះបានប្រញាប់ រាយការណ៍ជូនសមត្ថកិច្ច ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយភ្លាមៗកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុន១ សហការជាមួយនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ​ សហការជាមួយកងរាជអាវុធហត្ថខណ្ឌមានជ័យ ដឹកនាំកម្លាំងជាច្រើននាក់ ពទ្ធ័នៅចំណុចទីតាំងកើតហេតុ និងប្រើវិធានការលួងលោម ដោយឲ្យអ៊ុប្រុសម្នាក់នោះជាអ្នកនិយាយជាមួយ លួងលោមឲ្យយុវជន បែកថ្នាំញៀននេះឡើងជិះលើរ៉ឺម៉កឡាំប៉ាតា រហូតយុវជនខាងលើភ្លេចខ្លួន កម្លាំងកងរាជអាវុធហត្ថ ខណ្ឌមានជ័យ និងសមត្ថកិច្ច ស្ទុះទៅចាប់បោកផ្តួលឲ្យធ្លាក់ដាវស៊ាំម៉ូរ៉ៃ និងក្របួច.កជាប់ ដើម្បីសង្គ្រោះស្ត្រីជាម្តាយរួចផុតពីគ្រោះថ្នាក់បានតែម្តង ហើយភ្លាមៗយុវជនបែកថ្នាំញៀនរូបនេះ​ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងទំពុន១ ដើម្បីសមត្ថកិច្ចធ្វើការសាកសួរបន្ត ហើយករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។

ក្រោយកើតហេតុ ស្ត្រីជាម្តាយបានដាក់ពាក្យបណ្តឹង និងសូមណូមពរសុំឲ្យសមត្ថកិច្ចធ្វើការបញ្ជូនខ្លួន កូនដែលបែកថ្នាំញៀនគំរាមសម្លាប់គាត់រូបនេះ ទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ កែប្រែខ្លួន និងបន្សាបគ្រឿងញៀនឲ្យក្លាយជាមនុស្សល្អឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង