ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកឈើ បុកអ្នកជិះម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ នៅម្តុំត្រពាំងអញ្ចាញ

109

កំពង់ឆ្នាំង៖ ស្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់រថយន្តដឹកឈើមួយគ្រឿង បានបើកទៅបុកម៉ូតូមួយគ្រឿង ពេញមួយទំហឹង នៅលើកំណាត់ផ្លូវជាតិលេខ៥ ។
ជនរងគ្រោះ ត្រូវបានគេដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងកាលពីវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខក្លោងទ្វារ ចូលទៅវត្តធម្មវន្ត ក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ជនគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ខណៈពេលសមត្ថកិច្ចកំពុងស្រាវជ្រាវ ចំណែកឯអ្នកបើករថយន្តបង្កត្រូវបានចាប់ខ្លួន ដើម្បីសួរនាំ៕

អត្ថបទដែលជាប់ទាក់ទង