ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកយុទ្ធនាការជួសជុលទ្រង់ទ្រាយធំ ទំនប់សណ្តរស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល

105

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បើកយុទ្ធនាការជួសជុលទ្រង់ទ្រាយធំទំនប់សណ្តរស្ទឹងព្រែកត្នោត ដោយសារការហូរច្រោះតួទំនប់ ( រន្ធនាគ) ដ៏ធំបំផុតនៅព្រឹកថ្ងៃទី២៤ខែកក្កដា ។ ការហូរច្រោះ (រន្ធនាគ) ទំនប់សណ្តរស្ទឹងព្រែកត្នោត ត្រង់ចំណុចភូមិថ្ម ឃុំទៀន ខណ្ឌដង្កោ ត្រូវបានចាត់ទុកថាជារន្ធនាគដែលធំបំផុត និងមិនដែលជួបប្រទះនាពេលកន្លងមក ។ រន្ធនាគនេះមានមុខកាត់ ៣,៦០ ម៉ែត និងជម្រៅ ៤,៦០ ម៉ែត្រ ។

គឺត្រង់ចំណុចនេះហើយ ដែលលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារ អន្តរាគមន៍ទប់ទល់រហូតដល់ម៉ោងជាង ១ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ ។ នៅព្រឹកថ្ងៃទី២៤នេះ ក្រសួងបាន និងកំពុងបើកយុទ្ធនាការជួសជុលឡើងវិញ ។

នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ស្ទឹងព្រែកត្នោត ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល បានស្រកផុតពីការព្រួយបារម្ភហើយ ។ ទន្ទឹមនឹងការស្រកចុះភ្លាមនេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម បានបញ្ជាឱ្យក្រុមការងារ បើកយុទ្ធនាការទ្រង់ទ្រាយធំ ជួសជុលឡើងវិញនូវទំនប់សណ្តរស្ទឹងព្រែកត្នោត ជាពិសេស គឺផ្តោតទៅលើកន្លែងដែលមានការហូរច្រោះនាពេលកន្លងមក ។ យុទ្ធនាការជួសជុលទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងនៅ ៥ ទីតាំងសំខាន់ៗ ដោយប្រើប្រាស់គ្រឿងចក្រជិត ៥០ គ្រឿង ហើយនឹងប្រើរយៈពេលយ៉ាងយូរបំផុត ២ ថ្ងៃ ឱ្យរួចរាល់ជាស្ថាពរ ។

ចំណែកទឹកជំនន់ទន្លេសេសាននៅផ្នែកខាងលើ បានចាប់ផ្តើមស្រកចុះវិញហើយ ៖ គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាននៅផ្នែកខាងលើ ចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ ខណៈនៅផ្នែកខាងក្រោម ចំណុចឃុំកាចូន ស្រុកវើនសៃ ទឹកបានបន្តកើនឡើងដល់កម្ពស់ ៩,៣៤ ម៉ែត្រ គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១,៣៤ ម៉ែត្រ ។ ទឹកនៅផ្នែកខាងក្រោម នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត រួចនឹងចាប់ស្រកចុះវិញ ជាបន្តបន្ទាប់នៅរសៀលថ្ងៃទី២៤កក្កដានេះ ។

ក្រសួងធនធានទឹក បានចេញផ្សាយកម្រិតបរិមាណទឹកភ្លៀង ដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត និងព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ ៖

 

អត្ថបទដែលជាប់ទាក់ទង