ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គេបានអរគុណតារាស៊ិច​ស៊ី​ ស្រី​ម៉ុច​ ស្លៀក​រ៉ូបបែប​ប៊ី​គី​នី បញ្ចេញកេរម៉ែ វាល​គល់​ក្រលៀន​ ដើរ​លើ​ឆាក​ជាមួយ​តារា​ថៃ

476

ភ្នំពេញ៖ ​អតីត​តារា​សម្ដែងរាងចាស់បន្តិច​ ឈ្មោះស្រី​ម៉ុច ធ្វើ​ឲ្យ​ទស្សនិកជន​ ស្ទើរ​មិន​ហ៊ាន​ប្រិច​​ភ្នែក ដោយសារ​ឈុត​សម្លៀកបំពាក់​​​ស៊ិច​ស៊ីជ្រុលបែប​ប៊ី​គី​នី​ ឬគេហៅថាខោទឹកនោមកូនក្មេង វៀល​គល់ក្រលៀនបញ្ចេញគែម សល់តែកេរម៉ែចែកឲ្យនោះ​ ​​​ពេល​ស្រី​ម៉ុច​ សម្តែងរួម​គ្នា​ជាមួយ​តារា​ថៃ Katreeya English ។​​

ជាមួយគ្នានោះដែរ លោកផែង វណ្ណៈ ជាអ្នកលេងនិងអ្នករិះក្នុងបណ្តាញសង្គមនោះ បាននិយាយ “អរគុណនាង​ សុខ​ ស្រីម៉ុច​ ដែលបានបង្ហាញជូនទស្សនិកជន ឲ្យបានឃើញទង្រង់នំគមនាង​ ព្រោះពេលខ្លះបើខ្ញុំចង់កំសាន្តភ្នែក បែបនេះ​ម្ដងម្កាល ខ្ញុំត្រូវជិះយន្តហោះទៅបាងកក​ ឬ​ ហុងកុង​ ឬ​ សេអ៊ូល​ ទើបបានឃើញ​ ។​ ឥឡូវបាននាងអភិវឌ្ឍន៍ទាន់សម័យបែបនេះ ខ្ញុំសូមកោតសរសើរនាងដោយស្មោះ​” ។

ក្នុង​កម្មវិធី​របស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស​មួយ ​​កាល​ពីថ្មីៗនេះ ​ដំបូង​ទស្សនិកជន​ជន​កំពុង​ស្លុង​អារម្មណ៍ ​នឹង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​របស់​តារា​ថៃ Katreeya English ។ បន្តិច​ក្រោយ​មក​ ស្រាប់​តែ​លេច​វត្តមាន​ ជី​ដូន​កាកី ជាមួយ​ឈុត​វាល​គល់​ភ្លៅ គែមក្រលៀន មាន​ក្រណាត់រំ​យោល​ពី​ក្រោយយ៉ាងវែងអូសឆាក ហើយពីខាងមុខវិញមានក្រណាត់ប្រហែល បីធ្លាប់ដៃបិទបាំងរបស់ពីដូនតា ​មក​ដើរបង្ហាញម៉ូដ និងរាំ​អម​ជាមួយ​តារា​ថៃ​យ៉ាង​រស់​រវើក ធ្វើ​ឲ្យ​ម្នាក់​ៗ​សម្លឹង​មិន​ដាក់​ភ្នែក ​នឹង​ឈុត​ស៊ី​អារម្មណ៍​ព្រម​ទាំង​ជើង​ដ៏ស្រឡូន​​របស់​នាង​យ៉ាង​ខ្លាំង។

​ការ​បញ្ចេញ​ភាព​ស៊ិច​ស៊ី​របស់​អតីត​តារា​សម្ដែងបែប​នេះ មិន​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​ ព្រោះ​ស្រី​ម៉ុច​​តែង​បង្ហាញ​នូវ​ភាព​ស៊ិច​ស៊ី​ដុត​រោល​អារម្មណ៍​ ស្ទើរ​ឈាម​ច្រមុះជា​រឿយ​ៗ ហើយមានការនិយាយរិះគន់ក៏មិនតិចដែរ។

ងាកមកមើលក្នុងបណ្តាញសង្គមវិញម្តង ថាតើពួកគាត់ បាននិយាយអ្វីខ្លះពីតារាស៊ិចស៊ីជ្រុលមួយនេះ គឺhavary Sun បាននិយាយថា ហ៊ឺ​ ចាស់ហើយ​ ម៉េចមិនស្លៀកពាក់ឲ្យសមរម្យបន្តិចទៅ​ ចេញអាក្រោមផងចេញអាលើផង​ ហើយចុះប្រធានសមាគមសិល្បៈ ទៅណាហើយ
។ Thida Yin ៖ តារាថៃគេស្លៀកសមរម្យឯងជាតារាខ្មែរមិនជួយថែរទេ ។ Sala Roth៖ ចេញ​ក្លែប​ហើយ​នាង​ សាហាវ​ជាង​តារា​ថែ​ ឃេតទ្រីយ៉ា​ ទៅ​ទៀត​ គេ​សមរម្យ​ជាង ។ pheng Ly ៖ ធ្វើខ្លួនខុសរបៀប។ Mike Mazzini ៖ មានរបស់ស្អាតចង់អួតចឹងហើយ ។ hhun Chhinh ៖ មិនដឹងថាគាត់យកអី មកគិតទេ បានជាហ៊ានធ្វើដល់ថ្នាក់នឹង។

ចំណែកលោក May Sokun ជាតារាចម្រៀងនោះ បញ្ចេញនូវទស្សនថា មិនមែនចង់ទើសទេ តែវាហួសហេតុពេក មិនដឹងថ្លែងថាមេច ជ្រុលនិយមពេកហើយ (ម៉ូតខោទឹកនោមកូនក្មេង)។ ម្ចាស់ផ្ទះ នាងក្តៅស្អុះពេក បានស្លៀកចឹង
ចង់រកមុខអ្នកច្នៃម៉ូតកប់ក្រលៀននេះណាស់ លីអូ ស នាងចង់ហែលទឹកលើឆាក នឹងហើយជាដើមហេតុ ដែលតែងតែធ្វើឲ្យមហាជនវាយតម្លៃអ្នកសិល្បៈ កម្រិតDown and Low ។ មិនមែនលំៗយកតែលុយទេណា ម៉ូតខោទឹកនោមណា
កំពូលអ្នកច្នៃម៉ូតប្រចាំឆ្នាំ2018របស់ Bodia ថ្មីជានិច្ច។

តារា​សម្តែង​ស្រីចូលចិត្តសិចស៊ី សុខ ស្រីម៉ុច ទៅវិញ ព្រោះនាងបានស្លៀកពាក់អាក្រាតកាយស្ទើរចេញ​កេរម្តាយ​ចែក​ទៅហើយ។ ស្របពេលបង្ហាញវត្តមានជាថ្មីនាពេលនេះ ហាក់មិនបានរុញឲ្យតារាស្រីរូបនេះ ទទួលបានការគាំទ្រ និងប្រជា​ប្រិយ​នោះឡើយ តែផ្ទុយទៅវិញនាងត្រូវរងការរិះគន់ខ្លាំងពីមហាជន ពិសេសតារាសិល្បៈប្រុសស្រីផ្សេងទៀត​ក៏បាន​បញ្ចេញប្រតិកម្មធ្ងន់ៗជុំវិញការស្លៀកពាក់ ​ដែលមើលទៅ​ប្រាសចាកពីវប្បធម៌ប្រពៃណីខ្មែរយើងបែបនេះ។ ប្រិយមិត្ត បាននិយាយថា ទំនងជានាងបាត់មុខយូរពេកពីសិល្បៈ ទើបបញ្ចេញមួយក្បាច់នេះ ឲ្យបានល្បីម្តង ដើម្បីស្តារមុខមាត់ឡើងវិញ។

ក្នុងនោះតារាសម្តែង គង់ ​ច័ន្ទសូរិយា ក៏បានថ្លែងដោយឥតសំចៃមាត់លើ​គណនី​ហ្វេសប៊ុកនាងមុននេះបន្តិច​ថា តារាថៃ​មធ្យមងំតារាខ្មែរនឹងហ្មង បើបិទបាំងខ្លះ​ទៅវា​ម៉េច ចាំទៅស្រាតក្នុងបន្ទប់វិញទៅហេ កន្លែងនឹង​ហើយ​ដែល​ធ្វើអោយវប្បធម៌​ខ្មែរ​ធ្លាក់ចុះ។ ដោយឃើញការលើកឡើងរបស់តារាស្រីរូបនេះ លើការស្លៀកពាក់របស់ សុខ ស្រីម៉ុច ម្ចាស់គណនីមួយក៏បានលើកថា មែនហើយបង ថៃស្លៀកប៉ុណ្ណឹងមិនសូវអីទេ តែខ្មែរយើង​គាត់​ជ្រុល​ហើយ គាត់ចង់បង្ហាញថាគាត់កូនច្រើនហើយនៅរាងស្អាត ស្អាត​មែនតែគាត់ជា​អ្នក​សិល្បៈ ដល់ចឹងពេកពិបាកណាស់៕

   

អត្ថបទដែលជាប់ទាក់ទង