ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​​ថ្ងៃ​ទី​២៤​ កក្កដា​ ស្លាប់​៤​នាក់​ របួស​១១​នាក់​​ ខណៈរយៈពេល​២៤​ថ្ងៃ​ មនុស្ស​ស្លាប់​​ ១០០​នាក់​ របួស​​ ២៧០​នាក់​

177

 


​ភ្នំពេញ​ ៖​ ​ នៅ​ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​(​យប់​៧​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៤​នាក់​(​ស្រី​២​នាក់​)​ របួសធ្ងន់​ ៨​នាក់​(​ស្រី​២​នាក់​)​ របួសស្រាល​ ៣​នាក់​ មិន​ពាក់​មួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៧​នាក់​(​យប់​៤​នាក់​)​ ។​

​យោង​តាម​របាយ​ការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរទាំង​ ៩​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៧​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៩​គ្រឿង​ រថយន្ត​តូច​ ៦​គ្រឿង​ រថយន្ត​ធំ​ ១​គ្រឿង​ និង​កង់​ ១​គ្រឿង​ ។​មូលហេតុ​ដែល​បណ្តាល​ មក​ពី​ ល្បឿន​ ៦​លើក​(​ស្លាប់​៣​នាក់​)​ ,​ ប្រជែង​ ១​លើក​(​ស្លាប់​១​នាក់​)​ និង​បត់​គ្រោះថ្នាក់​ ២​លើក​ ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៥​លើក​ ផ្លូវ​ខេត្ត​ ៤​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៤​លើក​ រថយន្ត​តូច​ ៤​លើក​ រថយន្ត​ធំ​ ១​លើក​ ។​​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តរតនគិរី​ ២​លើក​ ស្លាប់​១​នាក់​ របួស​៥​នាក់​(​ស្រី​២​នាក់​),​ ក្រចេះ​ ១​លើក​ ស្លាប់​១​នាក់​(​ស្រី​),​ ស្ទឹង​ត្រែង​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ និង​ខេត្តសៀមរាប​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២៤​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​១​ ដល់​ ថ្ងៃ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១៧០​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១០០​នាក់​ របួស​សរុប​ ២៧០​នាក់​ របួសធ្ងន់​ ១៦១​នាក់​ របួសស្រាល​ ១០៩​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង