អនុមោទនា«បុណ្យមាឃបូជា»
ភ្នំពេញ៖សម្តេចតេជោហ៊ុនសែនបានបង្ហោះថា នៅថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២០នេះគឺជាថ្ងៃបុណ្យមាឃបូជាដែលជាពិធីបុណ្យមួយដ៏មានសារសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជនាថៃ្ងទី១៥កើតខែមាឃក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
សម្តេចបានថ្លែងថា ព្រះពុទ្ធសាសនាមិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់សុខសន្តិភាពស្ថិរភាពសង្គមការអភិវឌ្ឍលើគ្រប់វិស័យនិងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។
សូមប្រគេនពរដល់ព្រះតេជគុណគ្រប់ព្រះអង្គនិងជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ៗគ្នា៕