ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការអនុវ​ត្ត​នូវគោ​លន​យោបា​យ របស់​កម្ពុ​ជា អនុវត្តនូវលទ្ធិប្រជាធិ​ប​តេ​យ្យ លើកកម្ពស់សិទ្ធមនុស្ស ​ព្រមទាំងការជំរុញការអភិវឌ្ឍ

57

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានថ្លែងថា កម្ពុជា កំពុងតែសប្បាយរីក​រាយ និងសាទរចំពោះការអនុវ​ត្ត​នូវគោ​លន​យោបា​យ របស់រាជរដ្ឋាភិ​បា​ល​កម្ពុ​ជា និងការអនុវត្តនូវលទ្ធិប្រជាធិ​ប​តេ​យ្យ ការលើកកម្ពស់សិទ្ធមនុស្ស ​ព្រមទាំងការជំរុញការអភិវឌ្ឍ​ប្រ​កប​ដោយចីរ​ភា​ពផ​ងដែរ។

នៅថ្ងៃទី​៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ នៅទីស្តីការក្រសួង​ លោក​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដីនគរូបនីយកម្ម​ និងសំណង់​ បានអនុញ្ញាតឱ្យ​ លោក​ Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មី​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ​ ។

ក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសាទរចំពោះលោក pablo kang ដែលត្រូវបានមក​បំ​ពេញបេស​កក​ម្ម ក្នុងនាមជាឯកអគ្គរដ្ឋទូ​ត​អូ​ស្រ្តាលី​ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ​ដែលបេសកកម្មនេះ​ គឺស្របពេលដែលប្រជា​ជ​នកម្ពុជា កំពុងតែសប្បាយរីក​រាយ និងសាទរចំពោះការអនុវ​ត្ត​នូវគោ​លន​យោបា​យ របស់រាជរដ្ឋាភិ​បា​ល​កម្ពុ​ជា និងការអនុវត្តនូវលទ្ធិប្រជាធិ​ប​តេ​យ្យ ការលើកកម្ពស់សិទ្ធមនុស្ស ​ព្រមទាំងការជំរុញការអភិវឌ្ឍ​ប្រ​កប​ដោយចីរ​ភា​ពផ​ងដែរ។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា គោលដៅសំខាន់របស់រាជរ​ដ្ឋា​ភិបាល គឺធ្វើយ៉ាងណា​ឲ្យប្រទេសក​ម្ពុជា មានសុខសន្តិភា​ព និងស្ថេរភាពនយោ​បា​យ ដែលជាគោលបំណងដ៏ធំរបស់ប្រជា​ព​លរ​ដ្ឋ ដែលធ្វើឲ្យប្រជាពល​រដ្ឋ និងអ្នកវិ​និយោគ អាចស្វែងរកដៃគូ​សម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិ​ច្ច​ស​ង្គម។ លោកឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងថា បច្ចុប្បន្នក្រសួងរៀបចំដែនដីន​គ​រូប​នីយកម្ម និង​សំណ​ង់ បានធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ​បា​នប្រមា​ណ​៧​០%ហើយនេះ ធ្វើការចុះបញ្ជីដីធ្លីឲ្យបា​នសម្រេច100% នៅឆ្នាំ២០២៣ខា​ង​មុខនេះ នៅទូទាំ​ង​ប្រទេស។ ដោយឡែកនៅថ្ងៃទី១៣ ខែ​កុម្ភៈខាង​មុខ​នេះ ក្រសួងក៏នឹងមាន​បើ​កសិ​ក្ខាសាលាផ្សព្វផ្សាយ ស្តីពីច្បាប់សំណង់ជូ​ន​ដល់អ្នក​ប្រក​បអាជីវកម្មសា​ង​សង់ ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់ពួ​ក​គាត់ ឲ្យបានយលដឹងស៊ីជម្រៅលើច្បា​ប់ ស្តីពីសំណ​ង់ ហើយលោកជា សុផារ៉ា ក៏បានអញ្ជើញតំណាងស្ថានទូត​អូ​ស្រ្តាលី​ ឲ្យចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះ។​
លោក ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានជូនពរដល់​លោក pablo kang ឯកអគ្គ​រដ្ឋទូ​តអូស្រ្ដាលីថ្មី ឲ្យបំពេញបេសកកម្មក្នុងអាណត្តិកា​រ​ទូត​រប​ស់លោកទទួលបានជោ​គ​ជ័យ នៅក្នុងព្រះរាជាណាចក្រកម្ពុ​ជា​ផង​ដែរ​។

ជាការឆ្លើយតប លោក pablo kang ឯកអ​គ្គរដ្ឋ​ទូត​អូស្រ្ដា​លីថ្មី ប្រចាំ​កម្ពុជា បានថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋម​ន្រ្តី​ជា សុផារ៉ា ដែលបានចំណាយពេលវេ​លា​ ជួបសំណេះសំណាលសំដែងការ​គួ​រស​មនិង​ពិភាក្សា​កា​រ​ងារ​នា​ពេលនេះ។ លោកបានបញ្ជា​ក់ថា ចំណងកិច្ចសហប្រតិបត្តិការកា​រ​ទូត​រវាង​អូស្រ្តា​លី និងកម្ពុជា គឺមានតាំងពីឆ្នាំ1952មកម្ល៉េះ​ ​ដែ​លរហូតមកទល់​បច្ចុប្បន្ននេះ គឺមានរយះពេល​68ឆ្នាំហើយ អូស្រ្តាលី​នឹង​បន្តរក្សាចំណងមិត្តភាពកិច្ចស​ហ​ប្រតិ​បត្តិ​ការកា​រទូ​តនេះ ឲ្យបានរឹងមាំថែម​ទៀត ស្របតាមគោលនយោបាយរបស់​ឯ​កអ​គ្គរ​ដ្ឋទូត ដែលបានបញ្ចប់អាណត្តិការ​ទូ​តនៅ​កម្ពុ​ជា កន្លងមក និងស្របតាមគោលនយោបាយ​អ​ភិវ​ឌ្ឍ​ន៍ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែ​រ​។​
លោក ឯកអគ្គរដ្ឋទូតបានលើ​ក​ឡើង​ថា ទាក់ទិននឹងវិស័យសំណង់​ដែ​លរ​ដ្ឋាភិ​បាលអូ​ស្រ្តាលី បានផ្តល់ការជួយគាំទ្រក​ន្ល​ងមក គឺបច្ចុប្បន្នមានសិក្ខាកាមជា​ម​ន្រ្តីរាជ​ការ នៃក្រសួងរៀបចំដែនដី​ន​គរូប​នីយកម្ម និងសំណង់ កំពុងតែទទួលការបណ្តុះ​ប​ណ្តាល នៅប្រទេស​អូស្រ្តា​លី ដើម្បីទទួលបានការយល់ដឹ​ង​បន្ថែ​មឲ្យបាន​ច្បាស់​លាស់ ពាក់ព័ន្ធនឹងវិស័យសំណ​ង់​នេះផ​ងដែ​រ។ ជាមួយ​នេះ ​លោកpablo kang ក្នុងនាមជាឯកអ​គ្គ​រដ្ឋ​ទូត​អូស្រ្តាលី​ប្រ​ចាំក​ម្ពុជា ដែលទើបទទួលបានការ​តែ​ងតាំ​ងថ្មី​ បានប្តេជ្ញាចិត្តក្នុងការ​រ​ក្សាចំណ​ង​មិត្តភា​ព​សាមគ្គីភាព និងកិច្ចសហប្រតិបត្តិ​កា​រឲ្យកាន់តែស្អិត​ល្មួត ជាមួយព្រះរាជាណាចក្រ​ក​ម្ពុជា លើគ្រប់វិស័យដែលជា​តម្រូវការចាំបា​ច់ ក្នុងកិច្ចការអភិវឌ្ឍ​នៅ​កម្ពុ​ជា ​ជាពិសេសនឹងបន្តរក្សាកិច្ចសហ​កា​រជា​មួ​យ​ក្រសួង​រៀ​បចំដែ​នដី​នគ​រូបនី​យក​ម្ម និង​សំណង់ ស្របតាម​គម្រោងផែនការ​នានា របស់អតីតឯកអគ្គរ​ដ្ឋ​ទូ​តអូ​ស្រ្តាលីទើប​បញ្ចប់​អា​ណត្តិ បេសកកម្មការទូតនៅ​ក​ម្ពុជា​នោះ​ ឲ្យទទួលបានជោគ​ជ័​យ តាមការគ្រោងទុកជា​ប​ន្តទៀ​តផ​ង​ដែ​រ៕

អត្ថបទដែលជាប់ទាក់ទង