ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជារកមិនបានមេដាយពីព្រឹត្តិការណ៍ 10th ASEAN School Gamesឡើយ

142

​ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ានលើកទី១០​(10th ASEAN School Games)ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ីនកម្ពុជាដណ្ដើមបានមេដាយឡើយ ។

​កម្ពុជាបញ្ជូនកីឡាចំនួន៤ ប្រភេទទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ​ ដែលក្នុងនោះមានអត្តពលកម្ម ហែលទឹកវាយសី និង វាយកូនឃ្លីលើតុ ។នេះជាលើកទី៣ហើយដែលកម្ពុជា បញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាសិស្សកម្រិតតំបន់នេះ ។

​កាលពីឆ្នើ២០១៦ដែលកម្ពុជាចូលរួមប្រកួត ជាលើកដំបូងនោះ កម្ពុជារកបានមេដាយសំរិទ្ធ ១ គ្រឿង លើកទី២ឆ្នាំ២០១៧កម្ពុជារកមិន បានមេដាយដែរហើយឆ្នាំ២០១៨នេះ កម្ពុជានៅតែរកមិនបានមេដាយដដែល ។ សម្រាប់ម្ចាស់ផ្ទះម៉ាឡេស៊ី ឈរលើកំពូលតារាងបណ្តោះអាសន្ន ​ដោយដណ្តើមមេដាយច្រើនជាងគេក្នុង​ខណៈដែលឥណ្ឌូនេស៊ីឈរលំដាប់ទី២ និងវៀតណាម ឈរនៅលំដាប់លេខ៣នោះ ៕

អត្ថបទដែលជាប់ទាក់ទង