ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនក្រីក្រចំនួន៩៩គ្រួសារ បានទទួលអំណោយ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន

94

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី​ ០៨​ ខែ​ កុម្ភៈ ឆ្នាំ២០២០នេះអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន​ បានចុះចែកអំណោយមនុស្សធម៌ជូនដល់ដៃបងប្អូនប្រជាជនដែលមានជីវភាពខ្វះខាតកំពង់រស់នៅក្នុងសហគមន៍​ សាមគ្គីរុងរឿងចំនួន ៩៩​ គ្រួសារ ស្ថិតនៅក្នុងភូមិ​ ៥​ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ពិធីចែកអំណោយជូនដល់បងប្អូនប្រជាជនទីទ័លក្រនាឱកាសនោះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក​ ថេង​ សុថុល​ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមននិងជាអភិបាលខណ្ឌចំការមនព្រមទាំងអភិបាលរងខណ្ឌ ចៅសង្កាត់ផងដែរ។
មានមតិក្នុងឱកាសនោះ លោក ថេង សុថុល ប្រធានអនុសាខាក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាជនទាំង
អស់ហើយព្រមទាំងបានគូសបញ្ជាក់ថា៖
ទីណាមានការលំបាក ទីនោះមានកាកបាទ
ក្រហមកម្ពុជា ចុះទៅដល់ជានិច្ចជាក់ស្តែងដូចជាពេលនេះ ជាដើមគឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់​។ ជាមួយគ្នានោះដែរលោកថេង សុថុល អភិបាលខណ្ឌចំការមនក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាជនទូទៅដែលរស់នៅក្នុងមូលដ្ឋានខណ្ឌចំការមននិងជាពិសេសផ្ដាំផ្ញើទៅដល់លោកយាយ,លោកតា និង បងប្អូនទាំងអស់ដោយរស់នៅអោយមានអនាម័យល្អពោលគឺ ផឹកស្អាត ហូបស្អាត រស់នៅស្អាត មានបរិស្ថានល្អ មានផាសុខភាពនឹងខិតខំបង្កបង្កើនផលឬប្រកបមុខរបរផ្សេងៗដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារឲ្យល្អប្រសើរឡើងផងដែរ។
ចំពោះអំណោយដែលបានផ្តល់ជូនប្រជាជនទីទ័លក្រដោយក្នុងមួយគ្រួសារៗ​ ទទួលបាន៖​ អង្ករ​ ៣០គីឡូក្រាម ទឹកត្រី ១យួរ​ ទឹកស៊ីអ៉ីវ​ ០១យួរ​ មី ១កេស​ ត្រីខ ៤កំប៉ុង​ និងថវិកាចំនួន​ ២០,០០០រៀល។
គួរបញ្ជាក់ផងដែរថាជានិច្ចកាលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមននៃរាជធានីភ្នំពេញតែងតែចុះសាកសួរសុខទុក្ខនិងផ្ដល់អំណោយជូនដល់ដៃបងប្អូនប្រជាជនទីទ័លក្រជាហូរហែរនៅពេលពួកគាត់មានជីវភាពខ្វះខាតតួយ៉ាងដូចជានៅថ្ងៃនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង