ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុំទាន់រកឃេីញ​ករណី ជំងឺកូរ៉ូណាវីរុសថ្មី បន្ថែមទៀតទេ នៅកម្ពុជា

93

 

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានឲ្យដឹងថា រហូតដល់ម៉ោង​ ៨:៣០​ ​​ ថ្ងៃទី​ ៩ កុម្ភ:​  ២០២០​ ពុំទាន់រកឃេីញ​ករណីជំងឺកូរ៉ូណាវីរុសថ្មីបន្ថែមទៀតទេ​ តែលទ្ធភាពរកឃេីញករណីបន្ថែមទៀតនឹងអាចកេីតមាន​ ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡេីយនៅទីក្រុងវូហានប្រទេសចិន​ ។

 

ក្រុមឆ្លេីយតបបន្ទាន់​ និងក្រុមគ្រូពេទ្យ ដែលបានបណ្តុះបណ្តាល អំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស​ ។  ក្រុមគ្រូពេទ្យតាមព្រំដែន​ (មន្រ្តីចត្តាឡីស័ក)​ បានកំពុងឃ្លាំមេីលអ្នកដំណេីរ ចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ​ ឡាវ​ វៀតណាម​ ផ្លូវសមុទ្រ​ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣​ ភ្នំពេញ​ សៀមរាប​ ក្រុងព្រះសីហនុ​ តាមរយ:ម៉ាស៊ីនស្ទង់កំដៅ​និងពិនិត្យសុខភាព​ ។  យេីងមានមន្ទីរពិសោធន៏វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​ ​ដំណេីរការទាំងថ្ងៃទាំងយប់ធ្វេីតេស្ហវត្ថុវិភាគ​ដែលបានផ្ញេីវត្ថុវិភាគមកពីទូទាំងប្រទេស និងយេីងត្រៀមមន្ទីរពិសោធន៍ ពីរទៀតក្នុងក្រសួងសុខាភិបាល ដេីម្បីជំនួយកក្នុងការធ្វេីតេស្ហបន្ថែមទៀត​ ។

អ្នកជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ គាត់បានជាសះស្បេីយនិងអនុញ្ញាតឱ្យគាត់ចាកចេញពីមន្ទីរពេទ្យនៅថ្ងៃច័ន្ទ​ ទី១០​ កុម្ភ:​ ។  អ្នកប៉ះពាល់​កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ​​ រហូតពេលនេះ​ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡេីយដែរ ។

យេីងមានមន្រ្តី​ជំនាញ​ ១០រូប​ កាន់ទូរស័ព្ទដៃដេីម្បីទទួលទូរស័ព្ទពីលេខ​ ១១៥​ ដេីម្បីទទួលរាយការណ៏ករណីសង្ស័យពីប្រជាពលរដ្ឋពីទូទាំងប្រទេស​ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥

 

ទូរស័ព្ទទាន់ហេតុការណ៍១១៥​ ជាប្រព័ន្ទទូរស័ព្ទបានអភិវឌ្ឍន៏ទៅជាបច្ចេកវិទ្យាទំនេីប​ និងសំរាប់ផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសនូវ​ :

១.​ ចំណេះដឹងទាក់ទងនឹងជំងឺកូរ៉ូណាវីរុស​ប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត

២​.​ អាចរាយការណ៏ករណីជំងឺសង្ស័យ​ និងកេីតឡេីងច្រេីនខុសធម្មតាក្នុងទីតាំងណាមួយ

៣.​ អាចសួរព័ត៌មានឬចំណេះដឹងបន្ថែម ទាក់ទងនឹងជំងឺកូរ៉ូណាវីរុសប្រភេទថ្មី និងជំងឺឆ្លងផ្សេងៗទៀត

៤.​ យេីងមានសហការីជំនាញសុខាភិបាល​ ១០រូបចាំទទួលទូរស័ព្ទ​ ដោយប្រេីបច្ចេកវិទ្យា​ ប្រព័ន្ទបញ្ជូនទៅទូរស័ព្ទដៃ​ ទៅគ្រូពេទ្យទាំង១០នាក់ (Calling Forward System) ៕

អត្ថបទដែលជាប់ទាក់ទង