ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការខេត្តព្រះវិហារ បង្ហាញពីសកម្មភាពការងារលើការងារថែទាំ និងជួសជុលផ្លូវ-ស្ពាន ខណៈដែលការងារនេះ បាននឹងកំពុងអនុវត្តជាប្រចាំ

199
ខេត្តព្រះវិហារ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបង្ហាញពីសកម្មភាពការងាររបស់ខ្លួនលើការងារថែទាំ និងជួសជុលផ្លូវ-ស្ពាន ខណៈដែលការងារនេះ បាននឹងកំពុងអនុវត្តជាប្រចាំទៅតាមការណែនាំ របស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក​ ប្រាក់ សុវណ្ណ​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះវិហារ​ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានធ្វើដំណើរប្រកបដោយសុវត្ថិភាព​ និង​​លឿនរហ័សទាន់ចិត្ត​ ។

    លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា សំរាប់ការងារ ការងារថែទាំ និងជួសជុលផ្លូវ-ស្ពាន នៅថ្ងៃទី ០៨ កុម្ភះ ២០២០ នេះក្រុមការងារនៃ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេចលើការងារមួយចំនួនក្នុងនោះ មានដូចជា៖

 ១. ការងារសាងសង់ស្ពាន ផ្លូវជាតិលេខ 95 នៅភូមិឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ថ្ងៃនេះបន្តចាក់ដី ធ្វើផ្លូវក្បាលស្ពាន អូរតាំងយូ ប្រវែង 18ម។
២- ក្រុមការងារកាត់ជួសជុល ផ្លូវជាតិលេខ62 ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចន្លោះ គ.ម 173+000 ដល់ គ.ម 174+000 និងចន្លោះ គ.ម 179+000 ដល់ គ.ម 180+200 ដែលមានប្រវែងសរុប 2.2គ.ម ហើយថ្ងៃនេះ បន្តស្រោចកៅស៊ូ ស្រទាប់ Prime Coat គ.ម 179+000 ដល់ គម 180+000 ចំពោះលទ្ធផលក្នុងថ្ងៃនេះ សម្រេចបាន 1,000ម។
៣- ការងារថែទាំផ្លូវជាតិលេខ 62 ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ថ្ងៃនេះបន្តស្រោចកៅស៊ូ សៀលស្នាមប្រេះ នៅ គ.ម210+100 ដល់ គ.ម 211+000 ដែលលទ្ធផលក្នុងថ្ងៃនេះសម្រេចបាន 380 ម៉ែត្រការ៉េ។
   លោកសំ លាងទ្រី សូមពុកម៉ែ បងប្អួន ធ្វើដំណើរតាមដងផ្លូវប្រកបដោយ សុខសុវត្ថិភាព ៕
អត្ថបទដែលជាប់ទាក់ទង