ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនបរទេសម្នាក់ ដួលសន្លប់ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

103

 

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានជនបរទេសម្នាក់ បានដួលសន្លប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។

សមត្ថកិច្ចប្រចាំនៅព្រលានយន្តហោះបានឱ្យដឹងថា ជនបរទេសនេះ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរ៉ូយាល់រតនៈ ។
សមត្ថកិច្ចបានអះអាងថា ក្រោយពេលពិនិត្យកំដៅក្នុងខ្លួន របស់ជនបរទេសរូបនេះគឺឃើញថា មិនមានការឡើងកម្តៅនោះទេ។

លោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ថា ក្រោយពេលក្រុមគ្រូពេទ្យពិនិត្យជនរងគ្រោះហើយនោះឃើញថា ជនបរទេសរូបនេះមិនមានការពាក់ព័ន្ធនឹងជំងឺកូរ៉ូណាទេ ដោយកម្តៅខ្លួនរបស់គាត់ធម្មតា។ ការដួលសន្លប់របស់គាត់នេះ អាចបណ្តាលមកពីខ្យល់គរ។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលនូវការផ្សព្វផ្សាយតាមបណ្តាញសង្គមថា ការដួលសន្លប់នេះបណ្តាលមកពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា។

មន្រ្តីព្រលានយន្តហោះ បានឲ្យដឹងថា បុរសដែលដួលសន្លប់នោះ ជនជាតិឥណ្ឌាកាត់អង់គ្លេស៕

អត្ថបទដែលជាប់ទាក់ទង