ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ស្នើឲ្យអាជ្ញាធរខណ្ឌព្រែកព្នៅ ដោះស្រាយបញ្ហាប្រឈមជូនប្រ​ជា​ពលរ​ដ្ឋ​​យ៉ាង​មានប្រសិទ្ធភាព

56

ភ្នំពេញ៖ ទន្ទឹមនឹងការដោះស្រាយបញ្ហាប្រឈមចំនួន២​​ ជូនប្រជាពលរដ្ឋយ៉ាងមា​ន​ប្រ​សិ​ទ្ធភា​ព ដែលធ្វើឲ្យប្រជាពលរដ្ឋមា​ន​កា​រ​គាំទ្រនោះ លោកអភិបាលរាជធានី​ភ្នំ​ពេ​ញ បានស្នើឲ្យអាជ្ញាធរខណ្ឌព្រែ​ក​ព្នៅ​ និងអ​ធិកា​​​រ​ខណ្ឌ បន្តដោះស្រាយបញ្ហាសន្តិសុខស​​ណ្តា​ប់​​ធ្នា​ប់​​នេះប​ន្តទៀ​ត ដើម្បីនៅតែទទួលបានការគាំទ្រ​​ពីប្រ​ជា​​​ព​ល​រដ្ឋ។

លោកឃួង ស្រេង អភិបាលរា​ជ​ធា​នី​ភ្នំពេញ បានថ្លែងក្នុងពិធីប្រកាសឲ្យដំ​​ណើរ​ការ​រច​នា​សម្ព័​ន្ធថ្មី​ នៃ​រដ្ឋ​បាលខ​ណ្ឌព្រែ​កព្នៅ​ នៅព្រឹកថ្ងៃទី១៣ ​ខែកុម្ភៈនេះ ថា នេះជាការដោះ​ស្រាយ​បញ្ហា​ចំពោះ​មុ​ខជូ​ន​ប្រ​ជា​ព​លរដ្ឋ ដែលធ្វើឲ្យ​ខណ្ឌ​ទទួ​ល​បា​ន​កិ​ត្តិយ​ស។ នៅក្នុងឱកាសនោះដែ​​រ លោកអភិបាលរាជធានី​ភ្នំ​ពេញ ក៏បា​នណែ​នាំដ​ល់​អ​ភិ​បាល​ខ​ណ្ឌ​ទំា​ងអ​ស់ ពិសេសខណ្ឌព្រែកព្នៅត្រូវដោះស្រា​​យ ​បញ្ហាសំណង់មិនរៀបរយនៅ​​តាម​បឹ​ងប្រឡាយ​រ​បស់រដ្ឋ គឺដោះស្រាយផលប៉ះ​ពាល់​ជូន ប្រជាពលរដ្ឋ​ហើយ កុំឲ្យពួកគេទៅរស់នៅកន្លែងសាធារណៈ​ផ្សេ​ងទៀ​ត​ ដើម្បីកុំឲ្យដោះស្រាយបញ្ហានេះច្រើនដង​ឬ​មិ​ន​ចេះច​ប់។

លោកអភិបា​លរា​ជធា​នីភ្នំ​ពេញ បានបញ្ជាក់ថា ការដាក់ឲ្យដំណើរការរ​​ចនា​ស​ម្ព័ន្ធ​ថ្មី​នៅរដ្ឋបាលខណ្ឌនេះ​ គឺដើម្បីបម្រើសេចក្តីត្រូវ​កា​រ​ របស់ប្រជាពលរដ្ឋឲ្យ​​កាន់​តែមានប្រសិទ្ធ​ភាព ពិសេសស្របតាមគោលនយោបាយ​យុ​ទ្ធ​សាស្ត្រ​ចតុ​កោណ ដំណាក់កា​ល​ទី៤ របស់រាជរដ្ឋាភិ​បា​ល។

សូមបញ្ជាក់ថា ក្នុងបរិបទប្រទេសកម្ពុជាអនុ​វ​ត្តគោល​នយោ​បាយ​វិ​ម្ឈ​កា​រ និងវិសហមជ្ឈការរា​ជ​រ​ដ្ឋាភិ​បា​លមា​នគោ​ល​បំណ​ង​សំ​ខា​ន់​ៗ​ចំនួន៣ គឺដើម្បីឲ្យរដ្ឋបា​ល​ថ្នាក់​ក្រោ​មជា​តិ ដំណើរការទៅប្រកបដោយភា​ព​រ​លូន ដោយទី១ គឺការពង្រឹងលទ្ធិប្រជា​ធិ​ប​តេ​យ្យ សេរីពហុបក្សឲ្យចាក់គ្រឹះ​នៅ​មូ​លដ្ឋា​ន តាមរយៈការបោះឆ្នោតក្រុ​ម​ប្រឹ​ក្សាខេត្ត- ក្រុង ស្រុក- ខណ្ឌ- ឃុំ -សង្កាត់ ដែលជាតំណាងរបស់ប្រជា​ព​ល​រដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងកា​រ​គ្រ​ប់គ្រ​ង​រដ្ឋ​បា​ល​មូ​លដ្ឋា​ន តាមរយៈអភិបាលកិច្ចតា​ម​បែ​ប​ប្រជា​ធិ​ប​តេយ្យ នៅថ្នាក់ក្រោមជាតិនៅក្នុងដែ​ន​ស​មត្ថ​កិច្ច​រ​ប​ស់ខ្លួន។ ទី២ គឺលើកកម្ពស់និងប្រសិទ្ធ​ភា​ពនៃ​ការ​អភិ​​វឌ្ឍ​ន៍​ តាម​រយៈការនាំមកនូវការនិងរចនាស​ម្ព័​ន្ធ​គ្រ​ប់គ្រ​ង​ ស្របតាមនយោបាយ​កំ​​ណែទម្រង់វិម្ឈកា​រ និងវិសហមជ្ឈការសំ​ដៅ​ផ្ទេរ​មុ​ខ​ងារ និងធនធានទៅឲ្យ​ថ្នា​ក់ក្រោ​ម​ជាតិ ដែលនៅមានលទ្ធភាពមានភាពម្ចាស់ និ​ង​ការទទួលខុសត្រូវ​ក្នុ​ង​ការផ្ត​ល់​សេវា និង ការអភិវឌ្ឍន៍មូល​ដ្ឋា​ន ដើម្បីនិងដោះស្រាយបញ្ហាប្រ​ឈ​ម​ជាក់​ស្តែ​ង​នានា រប​ស់ប្រ​ជា​ពលរដ្ឋ នៅតាមមូលដ្ឋានឲ្យប្រសិទ្ធ​ភា​ព តម្លាភាព គណនេយ្យភាព បរិយាប័​ន្ន និងសមធម៌សង្គ​ម។ និង ទី៣ ការលើកកម្ពស់និងភាពជាម្ចាស់រប​ស់​ប្រជា​ពល​រដ្ឋ នៅមូលដ្ឋានពាក់ព័ន្ធនឹងការ​ដឹ​ក​នាំ និងអភិវឌ្ឍមូលដ្ឋានសំដៅចូលរួម​កា​ត់ប​ន្ថ​យ​ភាព​ក្រី​ក្រ និងលើកកម្ពស់គុណភាពជី​វិ​ត​រ​បស់​ប្រ​ជាព​ល​រ​ដ្ឋ។

ក្នុងឱកាសនោះដែរ លោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានថ្លែងថា រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាគណៈបញ្ជាការឯកភាពភាពរដ្ឋបាលខណ្ឌ បានខិតខំប្រឹងប្រែងអនុវត្តការងារ ពុះពាររាល់ការលំបាកនិងដាក់ចេញនូវវិធានការប្រទាក់ក្រឡានិងប្រើប្រាស់នូវកម្លាំងជំនាញ និងកម្លាំងសរុប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ យ៉ាងមានប្រសិទ្ធភាព ពិសេស ពង្រឹងការអនុវត្តន៍គោលនយោបាយ “ភូមិសង្កាត់មានសុវត្ថិភាព ” ដើម្បីរក្សាបាននូវសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានប្រកបដោយភាពសុខសាន្ត។ ក្នុងនោះជាការគួរគត់សម្គាល់គឺ សកម្មភាព លួចឆក់ ប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងបទល្មើស គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ បានកាត់បន្ថយជាអតិបរមានៅមូលដ្ឋានខណ្ឌ និងបានជំរុញភ្នាក់ងារប្រមូលសំរាមតាមសង្កាត់សហការគ្នា ជាមួយសណ្តាប់ធ្នាប់ខណ្ឌ និងមន្រ្តីមូលដ្ឋានតាមបណ្តាសង្កាត់ ដើម្បីធ្វើការប្រមូលសំរាមមិនឲ្យមានការកកស្ទះយូរថ្ងៃ បណ្តាលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនិងប៉ះពាល់បរិស្ថាននៅក្នុងមូលដ្ឋានឡើយ៕

អត្ថបទដែលជាប់ទាក់ទង