ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទំនាស់ពាក្បសំដីក្រោយ​ផឹ​កស៊ី ឈានដល់ការកាប់គ្នា ភាគីម្ខា​ងចូ​ល​ពេ​ទ្យ ភាគីម្ខាងទៀតចូលប៉ុស្ដិ៍​ប៉ូ​លិស

101

 

កណ្ដាល៖បុរស២នាក់បានទំនាស់ពាក្បសំដីដាក់គ្នា​ឡើ​ងតឹ​ង​ស​រសៃករៀងៗខ្លួន រហូតឈានទៅដល់ប្រើអំពើហឹ​ង្សា​ ដោយភាគីម្ខាងប្រើកាំបិត​បុ័​ងតោ និងភាគីម្ខាង​ទៀត ប្រើកាំបិតចុងស្រួចចាក់​ទៅ​លើភា​គីប្រើកាំបិតបុ័ង តោបណ្ដាលឲ្យរង​របួ​សជា​ទម្ងន់ ហើយជនដៃដល់ត្រូវ​ក​ម្លាំង​ស​ម​ត្ថកិច្ចប៉ូលិស ចាប់ឃាត់ខ្លួនម​ក​ប៉ុ​ស្ដិ៍ប៉ូ​លិ​ស​ផង​ដែរ គឺករ​ណី​នេះ ភាគីម្ខាងចូលពេទ្យនិងភាគី​ម្ខា​ងទៀ​ត​ ចូលប៉ុ​ស្ដិ៍​ប៉ូ​លិស។

ករណីនេះកើតឡើងកាលពីម៉ោ​ង​ជា​ង១​​០យ​ប់ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចភូមិក​ណ្ដា​ល​លើ​​ ឃុំបន្ទាយដែ​ក​ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ អ៊ីន​ សារិទ្ធ ភេទប្រុស អាយុ៣៥ ឆ្នាំ (ខ្មែរ) មុខរបរបុក្គលិក​ផែ​ មានទីលំនៅ រាជធានីភ្នំពេញ បច្ចុប្បន្ន​ស្នា​ក់នៅផែរស្វា​យ័តភ្នំពេញ (រងរបួសចំហៀងពោះនិង​ភ្លៅ​ខា​ងស្តាំ​) បញ្ជូនទៅមន្ទីពេ​ទ្យ​ភ្នំពេញ។
ចំណែកជនសង្ស័យឈ្មោះ​ ​ឈឿន ប៊ុនរុង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកណ្ដាលលើ ​ឃុំ​បន្ទាយ​ដែ​ក ស្រុកកៀនស្វាយ​ ខេត្ដ​ក​ណ្ដាល។ ជនដៃដល់ត្រូវសមត្ថកិច្ចប៉ូ​លិ​ចាប់​ឃា​ត់​ខ្លួ​ន។
សមត្ថកិច្ចប៉ូលិសបា​ន​និយាយថា ជនរងគ្រោះខាងលើបាន​ផឹ​កស្រា​ស្រវឹង​ រួចដើរ​មក​ដ​កខ្សែ​ភ្លើងរបស់ជនសង្ស័​យ​ខា​ងលើ ចេញ​ពីហ្រ្វី​ភ្លើង ហើយជនសង្ស័យ​ក៏បាននិ​យា​យថាមានរឿ​ងអី មេ្តចក៏មិននិ​យា​យគ្នា ស្រាប់តែជនរងគ្រោះនិ​យា​យ​ខ្លាំង​ៗទៅវិ​ញ​ថា ​កន្លែងនិងជា កន្លែងរបស់អ​ញ​ចឹងអញមាន​សិទ្ធិ ហើយភាគីជនរងគ្រោះបានទាយ​កាំ​បិ​តបុ័​ងតោ​មក​ជន្លទៅលើ ភាគីជនសង្ស័​យ​ពី​រដង និងច្រាន​ជ​នស​ង្ស័​យ​ទៀត ហើយនៅពេលនោះ ខាងជន​រ​​ង​គ្រោះក៏យកជើងធាក់ជនសង្ស័យទៀ​ត​តែ​ ធាក់មិ​ន​ត្រូវ រួចជនសង្ស័​យក៏ធាក់ជនរងគ្រោះ​វិញ បណ្តាលឲ្យដួលក៏​ របួតកាំបិតបុ័ងតោ​ចេ​ញ​ពីរ​ដៃ ហើយជនស​ង្ស័​យ​ក៏បានស្ទុះទៅទាយយកកូនកាំបិ​ត​តូ​ចចុង​ស្រួ​ច​ នៅលើតុម​កចាក់​ជ​នរ​ងគ្រោះ​គ្មានញ​ញើ​តដៃ​ចំ ចំហៀង​ក្បាល​ពោះ​មួយ​កាំបិ​តខា​ងស្តាំ និងចាក់ចំ​ភ្លៅខាងស្តាំមួយកាំបិ​ត​ ​ទៀតបណ្តាលឲ្យជនរងគ្រោះហូរឈាមជោកខ្លួ​ន ​ដេ​កដួលនៅលើកប៉ាល់ផែ ។
ក្រោយកើតហេ​តុរួច មេកា​រសន្តិសុ​ខបា​នរាយកា​រណ៍ មកប្តឹងមកប៉ុស្តិ៍​ប​ន្ទា​យដែក។ ក្រោយពីបានទទួលពាក្យបណ្តឹង​រួ​ច កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែ​ង​កើតហេតុ ហើយបានហៅជ​ន​សង្ស័យខាងលើ មកប៉ុស្តិ៍ធ្វើកាសាក​សួ​រ។ រីឯអ្នករងរបួសប​ញ្ជូ​ន​ទៅមន្ទីរពេទ្យ​៕

អត្ថបទដែលជាប់ទាក់ទង