ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានអង្គការសុខភាពពិភពលោក WHO អរគុណនាយករដ្ឋមន្ត្រីកម្ពុជា ដែលអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចត

94

 

(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវប្រទេសស្វីស បានប្រកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យនាវាទេសចរណ៍អាមេរិក វែស្ទើរដាម (Westerdam) ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ខណៈប្រទេសចំនួន៤ និងកោះចំនួន២ ហើយត្រូវបានគេរាយការណ៍ថា បានប្រកែកមិនឲ្យនាវាមួយនេះចូលចតឡើយ ដោយសារតែពួកគេខ្លាចវីរុស COVID-19 ឬ កូរ៉ូណាថ្មី ទោះបីប្រធានគ្រប់គ្រងនាវានោះអង្វរ និងធានាថា គ្មានអ្នកផ្ទុកវីរុសនៅលើនោះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ កាសែតជាតិហ្វីលីពីន Manila Bullentin នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។
តាមរយៈសារបង្ហោះនៅលើគណនី Twitter ផ្លូវការរបស់ប្រធានអង្គការ WHO មានអត្ថន័យយ៉ាងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ការត្រួសត្រាយផ្លូវដល់នាវាទេសចរណ៍ Westerdam… នេះជាសកម្មភាពមួយ ដើម្បីទប់ស្កាត់ភាពវិលវល់ និងអារម្មណ៍ភ័យខ្លាច»។
លោក Ghebreyesus បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការបោះជំហានរបស់ប្រទេសកម្ពុជា គឺជាសកម្មភាពស្វាគមន៍មួយចំពោះសាមគ្គីភាព ខណៈពេលដែលពិភពលោក នៅតែមានឱកាសជានិច្ច ក្នុងការបញ្ឈប់ការរីករាលដាលនៃវីរុស COVID-2019 (COVID-19)… ការផ្ទុះវីរុសនេះអាចនាំឲ្យយើងស្គាល់មនុស្សល្អ និងអាក្រក់។ ផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីប្រយុទ្ធ COVID-2019 ការកើតមានភាពវិលវល់ អាចត្រឹមធ្វើឲ្យយើងបាត់បង់ការយកចិត្តទុកដាក់ និងបង្វែរមនុស្សឲ្យប្រឆាំងគ្នាប៉ុណ្ណោះ»៕

អត្ថបទដែលជាប់ទាក់ទង