ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តមណ្ឌលគិរី ប្រើប្រាស់ដំរីដើម្បីដឹកសម្ភារៈបោះឆ្នោត ទៅកាន់ការិយាល័យបោះឆ្នោត

111

ភ្នំពេញ៖ ដំរីនឹងត្រូវបានប្រើប្រាស់ដើម្បីដឹកសម្ភារៈបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោតលេខ០០៨៣ ដែលមានទីតាំងនៅភូមិឡៅរមៀត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីជូនដំណឹងមានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២៥ ខែកក្កដានេះ។

បើតាមសេចក្តីជូនដំណឹង គ.ជ.ប ការិយាល័យលេខ០០៨៣នេះ មានទីតាំងភូមិសាស្ត្រដ៏លំបាកដោយត្រូវប្រើដំរីជាយានជំនិះ ដើម្បីឆ្លងកាត់អូរប្លាយ និងជាមធ្យោបាយតែមួយគត់ដើម្បីអាចទៅដល់ ទីតាំងនោះ ដែលមានអ្នកបោះឆ្នោតរស់នៅចំនួន១៣៣នាក់។ នេះគឺជាភាពជាអ្នកបម្រើសេវារបស់ គ.ជ.ប។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅតែមួយថ្ងៃគត់ គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង៣៖០០នាទីរសៀល៕

អត្ថបទដែលជាប់ទាក់ទង