ទឹកទន្លេសេកុង នៅខេត្តស្ទឹងត្រែង ហក់ឡើងខ្ពស់ដល់កម្រិត ប្រកាសឱ្យមានប្រុងប្រយ័ត្នហើយ
ស្ទឹងត្រែង៖ កំពស់ទឹកទន្លេសេកុងនៅ ក្នុងខេត្តស្ទឹងត្រែង បានហក់ឡើងខ្ពស់ ដែល ត្រូវប្រកាសឱ្យមានប្រុងប្រយ័ត្នហើយ គិតមកដល់ម៉ោង ៥ ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ។
នេះបើយោងតាមផេករបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដែលនៅក្នុងផេកនេះបានបង្ហាញអោយដឹងថា “គិតមកដល់ម៉ោង ៥ ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេសេកុង បានហក់ឡើងដល់កម្ពស់ ១១,៥០ ម ដែលជាកម្រិតកម្ពស់ ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្នហើយ។ ការហក់ឡើងនៃទឹកទន្លេសេកុងនាល្ងាចនេះ មានសភាពកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ ការជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក៏កំពុងធ្វើឡើងយ៉ាងញាប់ដៃញាប់ជើងពីសំណាក់អាជ្ញាធរខេត្តផងដែរ”៕