ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេជ្ជបណ្ឌិតម្នាក់បម្រើការ នៅមន្ទីរពេទ្យកាល់ម៉ែត លាឈប់ពីការងារ ព្រោះប្រាក់ខែមិនពិតប្រាកដ តែខាងមន្ទីរពេទ្យមិនអនុញ្ញាត

1,280

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិតម្នាក់សូមមិនបញ្ចេញឈ្មោះ ដែលបម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត បានខ្សឹបប្រាប់ថា៖  ដោយសារស្ថានការណ៍ការងារលំបាក លោកមានបំណងលាឈប់ពីការងារ នៅឯមន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែ ថ្នាក់ដឹកនាំមន្ទីរពេទ្យនេះមិនអនុញ្ញាត ។ លោកនិយាយថា ប្រាក់ខែមិនដឹងប៉ុន្មានឲ្យពិតប្រាកដ ហើយថ្នាក់ដឹកនាំស្តីបន្ទោស ។ នៅពេល ដែលបុគ្គលិក លាឈប់ ថ្នាក់ដឹកនាំមិនអនុញ្ញាត ។
គ្រូពេទ្យម្នាក់ផ្សេងទៀត ដែលបានឈប់ពីការងារ ដោយគ្មានការអនុញ្ញាតអះអាងថា កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំក៏បានដាក់ពាក្យលាឈប់ ។ ពាក្យលាឈប់របស់ខ្ញុំ គ្រាន់តែជាការជូនដំណឹង ដល់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ ព្រោះខ្ញុំដឹងថា ការស្នើសុំឈប់ណាមួយ មិនត្រូវបានអនុញ្ញាតនោះទេ ។ ដូច្នេះ ខ្ញុំគ្រាន់តែដាក់ពាក្យជូនដំណឹងអំពីការឈប់ជារៀងរហូត ដោយសុខចិត្តទៅធ្វើការងារនៅក្រុមហ៊ុនឯកជនមួយវិញ ។

ប្រភពមួយទៀតបាននិយាយថា ប្រសិនបើមានការអនុញ្ញាត ដោយត្រឹមត្រូវពីប្រធានស្ថាប័ននេះ មានគ្រូពេទ្យមិនតិចទេ ដែលប៉ុនប៉ងចង់លាឈប់ពីការងារនៅមន្ទីរពេទ្យកាល់ម៉ែត ។ គេមិនដឹងថា មានមូលហេតុអ្វីខ្លះនោះទេ ដែលជំរុញឲ្យគ្រូពេទ្យ ឆ្អែតចិត្តជាមួយថ្នាក់ដឹកនាំ ហើយប្រាថ្នាដើរចេញទាំងហ្វូងពីមន្ទីរពេទ្យនេះនោះ ៕

អត្ថបទដែលជាប់ទាក់ទង