ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនដៃដល់ធ្វើសកម្មភាពប្លន់យកម៉ូតូបាន២ថ្ងៃ ត្រូវបាន​ន​គរបាលខេត្តបាត់ដំបង វែកមុខបង្រ្កាបបាន

115

បាត់ដំ​ប​ង៖ ជនដៃដល់ម្នាក់ ធ្វើសកម្មភាពប្រើពូថៅ កាប់ប្លន់យកម៉ូតូ ត្រូវនគរបាលខេត្តបាត់ដំបង បង្រ្កាបបានរួមជាមួយ នឹងវត្ថុតាង រៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី​ ២៥​ ខែ​ កក្កដា​ ​ឆ្នាំ២០១៨​ លោកឧត្តម​សេនី​យ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងទទួលផែនព្រហ្មទណ្ឌបាន​បញ្ជាក់ថា​ អនុវ​តតាមបទបញ្ជារបស់លោក​ ឧត្ត​មសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ និងដោយបានការយល់ព្រមពីលោក​នួន​ សាន​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង​ព្រ​មទាំង​ការចូលរួមសហការណ៍ពីកម្លាំងជំនាញ នគរបាលការិ​យាល័យ​ព្រហ្មទណ្ឌកំរិតធ្ងន់ សមត្ថកិច្ចនគរបាលនៃអធិការ​ដ្ឋាននគរបាលស្រុកសង្កែ​ ស្រុកឯកភ្នំកងកម្លាំងក្រុមអន្តរា​គមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំប បានធ្វើការបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស ( ប្លន់ ) យកម៉ូតូនិងទ្រព្យសម្បត្តិមួយករណី ​នៅចំណុចភូមិ​បាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់​ដំបង ដោយធ្វើការឃាត់ខ្លួនជនស័ង្សយចំនួ​ន១នាក់ឈ្មោះ ស៊ីន ពិសិដ្ឋ ភេ​ទ​ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដែល​ជនស័ង្សយរូបនេះបានធ្វើសកម្មភាព ( ប្លន់ ) វាយយកម៉ូតូ របស់ប្រជាពលរដ្ឋកាល​ពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការនេះដកហូតវត្ថុតាងរួមមាន៖ ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង1S 0318 កុំព្យូទ័រលេបថបពណ៌ខ្មៅមួយគ្រឿង ទូរស័ព្ទដៃម៉ាក Iphone មួយគ្រឿង ទូរស័ព្ទដៃ ម៉ាក camfone មួយគ្រឿង ពូថៅ ចំនួន ១ ។ បច្ចុប្បនជនសង្ស័យ និងវត្ថុតាង កំពុងរៀបចំសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

 

អត្ថបទដែលជាប់ទាក់ទង