លោក អូស្មាន ហាស្សាន់ អញ្ជើញរដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ាឡេស៊ី ជាមួយក្រុមហ៊ុនរដ្ឋធំៗមកបំពេញទស្សនកិច្ច និងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទស្សន កិច្ច ផ្លូវការ ទៅកាន់ប្រទេសម៉ាឡេស៊ី និងបានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Dato Sri Azmin Ali រដ្ឋមន្ត្រីក្រសួងកិច្ចការសេដ្ឋកិច្ច ម៉ាឡេស៊ីដែលគ្រប់គ្រងក្រុម ហ៊ុនរដ្ឋធំៗទាំងអស់ រួមទាំងក្រុមហ៊ុនអភិវឌ្ឍ ហាឡាលម៉ាឡេស៊ី(HDC)ផងដែរ។
លោក ទេសរដ្ឋមន្រ្តី បានអញ្ជើញរដ្ឋមន្រ្តីសេដ្ឋកិច្ច ម៉ាឡេស៊ី មកបំពេញទស្សនៈកិច្ចស្វែងយល់ពីកម្ពុជា នឹងបានស្នើសុំអោយមានវត្តមាន នៃបណ្ដាក្រុមហ៊ុនធំៗមករកស៊ីបណ្តាក់ទុននៅកម្ពុជាថែមទៀត ដែល មានច្រើន វិស័យ ក្នុងនោះមានក្រុមហ៊ុន Petronas រុករកប្រេង ក្រុមហ៊ុន សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធអិនធឺណែតក្រុមហ៊ុនអភិវឌ្ឍលើ ឧស្សាហកម្មហាឡាល់ ។
នេះបើយោងតាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ កាលពីព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ លោកបានបញ្ជាក់ផងដែរថា៖ក្នុងជំនួបនេះ លោកបានជម្រាបជូន រដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ាឡរស៊ី ពីសក្កានុពល ការអភិវឌ្ឍន៍ ឱកាសវិនិ យោគ កំណើនសេដ្ឋកិច្ច ដោយឥតឈប់ឈរនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ជាការឆ្លើយតប បន្ទាប់ពីបានផ្តាំផ្ញើនូវការសាកសួរ សុខទុក្ខ គោរពជូនសម្ដេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ាឡេស៊ី បានសន្យាថានឹងជម្រុញឱ្យបណ្តាក្រុមហ៊ុនមកធ្វើការសិក្សា ពិនិត្យ លើការវិនិយោគ អ្វីដែលក្រុមហ៊ុនម៉ាឡេស៊ីអាចធ្វើបាន ។ ជាមួយគ្នានេះចំពោះការអភិវឌ្ឍន៍វិស័យហាឡាល លោក និង ជម្រុញឱ្យក្រុមហ៊ុន HDC ចូលរួមជួយសហការការងារ លើវិស័យហាឡាល់កម្ពុជា ព្រោះថា ការងារនេះមិនត្រឹមតែជាការផលិត ម្ហូបអាហារ និង សំភារៈប្រើប្រាស់ហាឡាល់នោះទេ តែគឺជាការងារជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ដ៏ធំ ដែលទីផ្សារហាឡាល់ លើពិភពលោក បច្ចុប្បន្នមានទំហំ ទឹកប្រាក់ រហូតដល់ទៅជាង ៣.៣ ទ្រីលាន ដុល្លារ ៕ ដោយ៖ សំរិត