ការមិនទទួលខុសត្រូវរបស់ជនបរទេសខ្លះ លើការពិនិត្យសុខភាពរបស់ ភ្ញៀវទេសចរដែលជិះលើនាវា Westerdam បានធ្វើឱ្យកម្ពុជាក្លាយជា ជនរងគ្រោះ
ភ្នំពេញ៖សម្តេចតេជោបានលើកឡើងថាការមិនទទួលខុសត្រូវរបស់ជន
បរទេសខ្លះលើការពិនិត្យសុខភាពរបស់
ភ្ញៀវទេសចរដែលជិះលើនាវា
Westerdam បានធ្វើឱ្យកម្ពុជាក្លាយជា
ជនរងគ្រោះនៃទង្វើមនុស្សធម៌របស់ខ្លួន
អស់រយៈពេលជិតមួយសប្តាហ៍។
អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី២២កុម្ភៈនេះបានសរសេរសារហ្វេសប៊ុកថានៅព្រឹកនេះ សម្តេចតេជោកំពុងវាយកូនហ្គោល នៅភ្នំពេញ មិនមែនកំពុងនៅមន្ទីរពេទ្យសឹង្ហបុរីនោះទេ។
សម្តេចតេជោលេីកឡេីងថាការមិនទទួលខុសត្រូវរបស់ជនបរទេសខ្លះលើការ ពិនិត្យសុខភាពរបស់
ភ្ញៀវទេសចរដែលជិះលើនាវា
Westerdam បានធ្វើឱ្យកម្ពុជាក្លាយជា
ជនរងគ្រោះនៃទង្វើមនុស្សធម៏របស់ខ្លួន
អស់រយៈពេលជិតមួយសប្តាហ៍។
សម្តេចតេជោបានបន្តថា ទេវតាពិតជាមានភ្នែកពេលនេះអ្វីៗច្បាស់លាស់ហើយដែលកម្ពុជាទទួល
បានយុត្តិធម៍មកវិញ។មិនមានមនុស្ស
ណាម្នាក់ដែលជិះលើនាវាខ្នាតយក្ស
Westerdam ឆ្លងCovid.19នោះទេ។
សម្តេចតេជោបានបន្ថែមថា សម្រាប់ខ្ញុំកំពុងវាយកូនគោលនៅ
City golfនៅភ្នំពេញមិនមែនស្ថិតក្នុង
មន្ទីរពេទ្យនៅSingapore ដូចពួក
បីសាចឃោសនានោះដែរ៕